ថៃ៖ មហាជនអ្នកគាំទ្រនិងប្រិយមិត្តទាំងអស់ប្រាកដជាបានស្គាល់រួចមកហើយថា Taew Nathaporn Temirak គឺជាតារាសម្ដែងដ៏ស្រស់ស្អាត និងពោពេញដោយទេពកោសល្យម្នាក់។ មិនតែប៉ុណ្ណោះ នាងមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយនឹងបុរសមានទ្រព្យម្នាក់ ហើយប្រិយមិត្តមួយចំនួន ក៏បានស្គាល់ដែរ គឺលោក Nayapranai ។
គួរបញ្ជាក់ផងដែលថា Taew តែងតែបង្ហាញនូវរាល់សកម្មភាពមិនថានៅទីណា កន្លែងណា ស្ថានការណ៍ណា គឺនាងនិងគូស្នេហ៍ដោយបង្ហាញពីក្ដីស្រលាញ់ការយកចិត្តទុកដាក់និងភាពផ្អែមល្ហែមចំពោះគ្នាមិនចេះដាច់។
ហើយកាលពីពេលកន្លងទៅថ្មីៗនេះTaew បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងInstagram របស់នាងដែលមានឈ្មោះថា @Taewaewnatapohn ដែលនាងនិងគូស្នេហ៍ជាទីស្រឡាញ់របស់នាងល្អូកល្អើន និងមើលទៅគឺមានសេចក្ដីសុខនិងគ្នាខ្លាំងណាស់។តែអ្វីដែលធ្វើឱ្យមហាជនទាំងអស់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺ caption ដែលបានសរសេរនៅពីលើរូបភាពទាំងនោះថា៖
ដែលនេះមានន័យថាពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នារយ:ពេល ១០ ខែមកហើយ។ ឃើញដូចនោះហ្វេនៗជាច្រើនបានចូលទៅ Like និងComment ព្រមជាមួយនិងពាក្យជូនពរជាច្រើន អោយអ្នកទាំងពីរមានក្ដីសុខ និងស្រឡាញ់គ្នាជារៀងរហូត៕
ចង់ដឹងកាន់តែច្បាស់ ទៅមើលរូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]