មណ្ឌលគិរី: យោងទៅតាមលិខិតជូនដំណឹងរបស់ រដ្ឋបាលខេត្ត មណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណជនក្នុងខេត្តទាំងអស់មេត្តាជ្រាបថា ដោយសារតែព្រឹត្តការណ៍សហគមន៍ ២០ កុម្ភ: កំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ គួរឲ្យបារម្ភ ហើយចំនួនអ្នកឆ្លងកូវីដ១៩ នៅតែបន្តរកឃើញពីមួយថ្ងៃ ទៅមួយថ្ងៃ​ រដ្ឋបាលខេត្តមណ្ឌលគិរី សូមផ្អាកជាបណ្តោះអាសន្ននូវការរៀបចំអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀងឡើងគេហដ្ឋានថ្មី ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗដែលមានលក្ខណ:ប្រមូលផ្តុំមនុស្សច្រើន នៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ និងសង្កាត់នៅទូទាំងខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះ​រហូត ដល់ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភ: ត្រូវបានបិទបញ្ចប់ ។ដោយឡែកចំពោះករណីបុណ្យសពអាចប្រារព្ធបានជាធម្មតាតាមប្រពៃណីបាន ប៉ុន្តែនៅក្នុងតែរង្វង់សាច់ញាតិ និងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយចំនួនអ្នកចូលរួមផងដែរ។

ខេត្តមណ្ឌលគិរី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ក្រៅតែពីរដ្ឋបាលខេត្តមណ្ឌលគិរី ក៏មានបណ្តាខេត្តមួយចំនួនទៀតរួមមានជាអាទិ៍ ដូចជាខេត្តកំពត ព្រះសីហនុ ព្រះវិហារ។ល។ បានចេញសេចក្តីជូនដំណឹងដូចគ្នានេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

សូមអានសេចក្តីជូនដំណឹងលម្អិតដែលមានភ្ជាប់នៅផ្នែកខាងក្រោម៖

លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត មណ្ឌលគិរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]