ក្រៅ​ពី​ពពួក​វីតាមីន ជាតិ​រ៉ែក៏​សំខាន់​ខ្លាំង​ណាស់​ដែរ​​ចំពោះ​រាងកាយ​មនុស្ស​យើង ជា​ពិសេស​បុរស​ស្ត្រី​ដែល​ចង់​បាន​កូន។ ក្នុង​នោះ​ស័ង្កសី​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​បង្កើន ​បរិមាណ និង​គុណភាព​មេ​ជីវិត​ឲ្យ​មាន​កាន់​ច្រើន ថែម​ទាំង​មាន​សុខភាព​ល្អ។

១. អ្វីទៅជាស័ង្កសី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស័ង្កសី (Zinc)ជាជាតិ​រ៉ែ​ចាំបាច់​បំផុត​សម្រាប់​សុខភាព​មនុស្ស​យើង ហើយ​ស័ង្កសី​មិន​អាច​ផលិត​នៅ​ក្នុង​ខ្លួន​យើង​បាន​ឡើយ គឺ​ត្រូវ​ស្រូប​យក​ពី​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ។

២. តួនាទី​ស័ង្កសី​ក្នុង​រាងកាយ​មនុស្ស​យើង

ស័ង្កសី​មាន​តួនាទី​សំខាន់ៗ​ច្រើន​យ៉ាង​ណាស់ ក្នុង​នោះ​មាន​ដូច​ជា ចូលរួម​ក្នុង​ការ​បំបែក​កោសិកា​មួយ​ចំនួន ជួយ​ប្រឆាំងវីរុស និង​បាក់តេរី រួម​ចំណែក​ក្នុង​សកម្មភាព​កាតាលីករ​របស់​អង់ស៊ីម​ជាង ១០០ ប្រភេទ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ សំយោគ​ប្រូតេអ៊ីន និង DNA ការ​ជា​សះ​នៃ​របួស ជួយ​ឲ្យ​ប្រព័ន្ធ​ជីវ្ហា និង​ឃាន​វិញ្ញាណ​ដំណើរ​ការ​ល្អ។

ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ សរីរាង្គ​បុរស និង​មេ​ជីវិត​ឈ្មោល​ត្រូវ​ការ​បរិមាណ​ជាតិ​ស័ង្កសី​ច្រើន ដើម្បី​បង្កើន​ចំនួន​អ័រម៉ូន​តេស្តូតេរ៉ូន​ក្នុង​ឈាម។ កង្វះស័ង្កសី ​ធ្វើ​ឲ្យ​អ័រម៉ូន​តេស្តូតេរ៉ូន​ថយ​ចុះ មាន Sperm DNA Fragmentation កាត់​បន្ថយ​ចំនួន និង​គុណភាព​មេ​ជីវិត ប្រុសៗ​អាច​នឹង​អត់​មាន​កូន។ ចំពោះ​ស្រីៗ​វិញ ស័ង្កសី​មាន​នាទី​បំបែក​កោសិកា​ ពេល​អូវុល​ធ្លាក់​មក និង​បង្កើន​ចំនួន Prolactin ក្នុង​ឈាម។

៣. អាហារ​ណា​ខ្លះ​សម្បូរ​ស័ង្កសី?

ក្រៅ​ពី​ពពួក​ថ្នាំវីតាមីន ស័ង្កសី​ក៏​អាច​រក​បាន​នៅ​ក្នុង​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ មាន​ដូចជា អយស្ទ័រ ក្តាម គ្រំ លៀស សាច់​ក្រហម សាច់មាន់ ពពួក​គ្រាប់​ធញ្ញជាតិ មាន ល្ង ស្វាយចន្ទី គ្រាប់​ឪឡឹក គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន សូកូឡាខ្មៅ ទឹកដោះគោជូរ ជាដើម។

៤. បរិមាណ​ស័ង្កសី​ដែល​បុរស និង​ស្ត្រី​ត្រូវ​ការ

ត្បិត​តែ​ស័ង្កសី​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​ទាំង​បុរស​ទាំង​ស្ត្រី​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច ព្រោះ​ខ្វះ​ស័ង្កសី​ធ្វើ​ឲ្យ​ប្រឈម​បញ្ហា​សុខភាព ហើយ​បើ​លើស​វិញ​ក៏​គ្រោះថ្នាក់​ដែរ។ ខាង​ក្រោម​នេះ​ជា​បរិមាណ​ត្រឹម​ត្រូវ​នៃ​ការ​ញ៉ាំ​ជាតិ​ស័ង្កសី។

– ប្រុសៗ​ញ៉ាំ ១១ មិល្លីក្រាម/ថ្ងៃ
– ស្ត្រី​ធម្មតា ៨ មិល្លីក្រាម/ថ្ងៃ
– ស្ត្រី​ មាន​ផ្ទៃ​ពោះ ១១-១៣ មិល្លីក្រាម/ថ្ងៃ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]