ស្រីៗខ្លះរៀបការយូរណាស់ដែរ នៅមិនទាន់មានកូននឹងគេ ខណៈមិតុ្តភ័ក្ដិការក្រោយសោះ តែមានកូនបាត់។ រឿងអត់កូន មានមូលហេតុច្រើន ជួនកាលយើងប្រឹងមិនទាន់អស់លទ្ធភាព ដូចជា មិនបានរួមភេទញឹកញាប់ ឬរួមភេទមិនសូវចំថ្ងៃមានកូន។ ជួនកាល អាចមកពីកត្តាសុខភាពរបស់យើងតែម្ដង។
“Hello គ្រូពេទ្យ” សូមលើកឡើងពីមូលហេតុខ្លះៗធ្វើឲ្យស្រីៗអាចអត់កូន ព្រមទាំងប្រាប់ពីអាហារអាចជួយដោះស្រាយបញ្ហានេះវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- មូលហេតុអត់កូន
– ធាត់/លើសគីឡូ៖ លើសទម្ងន់ អាចមានផលអវិជ្ជមានដល់ការផលិតអ័រម៉ូន ធ្វើឲ្យស្រ្តីកាន់តែលំបាកមានផ្ទៃពោះ។ ស្រីៗមានគីឡូកាន់តែច្រើន មុខងារក្រពេញបន្តពូជស្រ្តី (អូវែ) កាន់តែចុះខ្សោយ។ នេះបើយោងតាមយោងតាមលោកវេជ្ជបណ្ឌិត William Schlaff ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Jefferson នៃសាកលវិទ្យាល័យ Thomas Jefferson រដ្ឋ Philadelphia សហរដ្ឋអាមេរិក។
– ទទួលរងសារធាតុពុល៖ អត្ថបទស្រាវជ្រាវមួយចេញផ្សាយអំពីបរិស្ថាន និងសុខភាព របស់អាមេរិក កាលពីឆ្នាំ២០១៣ រកឃើញថា ការទទួលរងសារធាតុពុលក្នុងបរិយាកាស សារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិត អាចកាត់បន្ថយលទ្ធភាពមានកូនរហូតដល់ ២៩% ឯណោះ។
– ជក់បារី៖ ការសិក្សានៅឆ្នាំ២០១៣ ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ជក់បារី បង្កើនឱកាសអត់មានកូនដល់ ១៣% ដោយសារជក់បារីបានប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ (អាចរលូត) រំខានអ័រម៉ូន និងធ្វើឲ្យខូចខាច DNA ទាំងប្រុសទាំងស្រី។
– ហាត់ប្រាណហួសហេតុពេក៖ ហាត់ប្រាណខ្លាំងពេក អាចប៉ះពាល់ដល់ការមានកូន ជាពិសេសស្រីៗ។
វេជ្ជបណ្ឌិត Schlaff អះអាងថា បើស្រីៗគ្នាយើងហាត់ប្រាណលើសកម្រិតពេក ផ្តល់អវិជ្ជមានចំពោះការបញ្ចេញមេជីវិតញីរបស់ស្រីៗ។ ការសិក្សាមួយកាលពីឆ្នាំ២០១២ អំពីការសមត្ថភាពមានកូន និងអត់មានកូន បញ្ជាក់ថា ស្រីៗដែលមានទម្ងន់ធម្មតា ហើយហាត់ប្រាណប្រើកម្លាំងខ្លាំងហួសហេតុលើសពី ៥ ម៉ោងក្នុងមួយសប្តាហ៍ លំបាកនឹងមានកូនជាងស្រ្តីធម្មតា។
– លក្ខខណ្ឌសុខភាព៖ ជំងឺក្រពេញទីរ៉ូអ៊ីត (ម្ដុំបំពង់ក) អាចបណ្តាលឲ្យមានបញ្ហាចំពោះការបញ្ចេញមេជីវិតញី និងការមានគភ៌ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នង The Obstetrician & Gynecologist នៅឆ្នាំ២០១៥។ ជំងឺមួយចំនួនទៀត ដូចជា គីសលើក្រពេញអូវែ ជំងឺ endometriosis (មានដុះសាច់អញ្ចាញស្បូន) និងមានដុំសាច់ក្នុងស្រទាប់សាច់ដុំស្បូន អាចធ្វើឲ្យប៉ះពាល់ដល់ការមានកូនដែរ។
២- អាហារជំនួយដល់ការមានកូន
ក្រៅពីព្យាបាលលក្ខខណ្ឌសុខភាព ដើម្បីបង្កើនឱកាសមានកូន គួរបន្ថែមអាហារទាំងនេះចូលក្នុងរបបអាហារប្រចាំថ្ងៃ៖
– ទឹកដោះគោ
– ខ្លាញ់មិនឆ្អែត៖ ជាប្រភេទខ្លាញ់មានក្នុងអាហារដុត (នំប៉័ង) អាហារសម្រន់ សាច់សត្វ។
– ប្រូតេអ៊ីន៖ ប្រូតេអ៊ីនបានពីរុក្ខជាតិ (សណ្តែក គ្រាប់ធញ្ញជាតិ និងតៅហ៊ូ) ផ្ទុកសារធាតុខ្លាញ់ល្អ និងមានកាឡូរីតិច។
ក្រៅពីនេះ ហាត់ប្រាណប្ហែល៣០រនាទីជារៀងរាល់ថ្ងៃ អាចជួយឲ្យស្រីៗគ្រប់គ្រងទម្ងន់បានយ៉ាងល្អ ហើយជួយបង្កើនឱកាសមានកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]