ខេត្តតាកែវ ៖ ក្រោយបាន រកឃើញករណីវិជ្ជមានលើបុរសម្នាក់ ដែលបានទៅចូលរួមក្នុងពិធីមង្គលការ ក្នុងថ្ងៃទី ១២ មីនា ២០២១ ស្ថិតនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ រួចមក ពេលនេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវ ដំណើរការគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋនិង ឯកជនទាំងអស់ក្នុង ស្រុកសំរោង និងស្រុកបាទី។

គួរបញ្ជាក់ផងដែរថា ក្នុងស្រុកសំរោង សាលារៀនចំនួន៨ នឹងត្រូវបិទ ដែលក្នុងនោះ មានសាលា​ឯកជនមួយកន្លែង និងសាលារដ្ឋចំនួន៧ ដោយមានវិទ្យាល័យចំនួន១ និងបឋមសិក្សាចំនួន៦។ ចំណែក ស្រុកបាទីវិញ សាលាចំនួន ៩នឹងត្រូវផ្អាកដូចគ្នាដែរ ដែលក្នុងនោះ មានវិទ្យាល័យចំនួន៣ និងបឋមសិក្សាចំនួន៦៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]