ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ពិចារណា ផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ ក្រោយពីអន្ទិតកក្កដា សុភ័ណ្ឌចូលរួម ក្នុងពិធីមង្គលការមួយនៅខេត្តតាកែវ។
ដោយឡែកបញ្ជានេះ គឺបានធ្វើឡើងក្រោយមានករណីអន្ទិត កក្កដា សុភ័ណ្ឌ ដែលបានផ្ទុកកូវីដ១៩ ហើយបានធ្វើការចូលរួមក្នុងពិធីមង្គលការមួយ នៅឯខេត្តតាកែវ ធ្វើឲ្យមនុស្សជាច្រើនកំពុងតែជាប់ការសង្ស័យឆ្លងវីរុសប្រភេទនេះផងដែរ។ ទោះបីជាយ៉ាងក៏ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យធ្វើការរៀបមង្គលការខ្នាតតូបតាមរបៀបសែនព្រេនក្នុងរង្វង់គ្រួសារវិញបាន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]