បរទេស៖ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងគ្រោងនឹងបញ្ចេញស្មាតហ្វូនដែលអាចបត់អេក្រង់បាននៅឆ្នាំនេះ។ មួយក្នុងចំណោមនោះគឺមានក្រុមហ៊ុន Xiaomi ផងដែរ ដែលបានបង្ហាញគំរូស្មាតហ្វូនដែលអាចបត់បានតាំងតែពីនៅឆ្នាំ2019 ប៉ុន្តែមិនទាន់បានចេញជាផ្លូវការនៅឡើយ។
រូបគំរូនៃស្មាតហ្វូន Xiaomi មានអេក្រង់អាចបត់បាន ដែលមានការរចនាស្រដៀងនឹង Samsung Galaxy Z Flip បានបង្ហាញខ្លួននៅលើអ៉ីនធើណែត។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំធំជាងមុន ធ្វើឱ្យវាអាចដាក់ព័ត៌មានបានច្រើន។ ឯការរចនានៃកាមេរ៉ាវិញត្រូវបានចម្លងពី Xiaomi Mi 11 ដែលវាមាន sensors ចាប់រូបភាពចំនួនបី និងភ្លើង flash LED ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុននេះមានសេចក្តីរាយការណ៍មកថា ស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ក្រុមហ៊ុន Xiaomi នឹងមានការរចនាដែលអាចការពារបន្ទះដែលអាចបត់បែនបាន ឱ្យកាន់តែប្រសើរ។ លើសពីនេះទៀត អេក្រង់ធំនឹងមិនមានរន្ធអ្វីនៅជុំវិញនោះទេ។ ស្មាតហ្វូន Xiaomi ដែលអាចបត់បាននេះ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះបង្ហាញ OLED ដែលអាចបត់បែនបានរបស់ Samsung។
ប្រភពអះអាងថា វានឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ ដែលមានតំលៃសមរម្យបំផុតនៅលើទីផ្សារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]