គីស​ដៃ​ស្បូន​មាន​ច្រើន​ប្រភេទ មាន​ទាំង​កាច និង​ស្លូត មានគីសទឹក គីស​ឈាម​រដូវ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​រដ្ត​រដូវជាដើម។ ក្នុង​ចំណោម​គីស​ទាំង​នោះ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​វដ្តរដូវ ៩០% អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឯ ១០% ទៀត មិន​វិវត្ត​ទៅ​ជា​កាច​នោះ​ទេ អាច​នៅ​ទំហំ​ដដែល ឬ​ធំៗ​ទៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​ពី​បារាំង។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រដាប់​ភេទ​ស្ត្រី មានទ្វារមាស រន្ធទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូន​ឆ្វេងស្តាំ និង​កន្សោម​មេជីវិត (អូវែ)។ យើង​តែ​ងនិយាយ​ថា គីស​ដៃ​ស្បូន តែ​តាម​ពិត​ទៅ​គីស​ទាំង​នោះ​នៅ​នឹង​កន្សោម​មេ​ជីវិត​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្សោម​មេ​ជីវិត​បង្កើត​ឡើង​ដោយ​កោសិកា​សំបក កោសិកា​ទ្រទ្រង់ កោសិកា​មេជីវិត ហើយ​គីស​អាច​កើត​ចេញ​ពី​កោសិកា​ទាំង​អស់​នោះ។ គីស​ដែល​កើត​ចេញ​ពី​កោសិកា​សំបក មាន​គីស​ប្រភេទ​ទឹក ខាប់​អន្ធិលៗ គីស​អាច​កើ​តពី​ពង​មេជីវិត​របស់​យើង ទៅ​តាម​ការ​លូតលាស់​ពង​មេជីវិត​នៅ​តាម​វដ្តរ​ដូវ។ ឯ​គីស​កើត​ចេញ​ពី​កោសិកា​ទ្រទ្រង់ គឺ​មាន​ទាំង​សក់ ឆ្អឹង ខ្លាញ់ និង​ស្បែក ដែល​គីស​ប្រភេទ​នេះ​មាន​ឈ្មោះ​ថា (Dermoid Cyst) ។

ចំណែក​គីស​មួយ​ទៀត​ជា​គីស​ប្រភេទ​ឈាម​រដូវ ដែល​ជា​ធម្មតា​កោសិកា​ស្រទាប់​រដូវ​នៅ​ក្នុង​ស្បូន តែ​នៅ​ពេល​មួយ​កោសិកា​ស្រទាប់​រដូវ​រត់​មក​ទុំ​ជាប់​ជាមួយ​កន្សោម​មេជីវិត បង្កើត​ទៅ​ជា​ឈាម​រដូវ​នៅ​កន្លែង​ហ្នឹង​បង្ក​ទៅ​ជា​គីស។

បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖

– ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ
– ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក
– ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ
– នោម​ញឹក ឬ​ក៏​ពិបាក​នោម
– អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]