ភ្នំពេញ៖ កាលពីយប់មិញនេះ មានរឿងដ៏កក្រើកក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកជំទាវ ដេត ម៉ាលីណា ដែលពុកម៉ែ បងប្អូន និងទស្សនិកជន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ថា លោកជំទាវធ្លាប់ជាអតីតភរិយារបស់លោកឧកញ៉ា ដែលមានទ្រព្យសម្បត្តិស្កុកស្តុម និងជាម្ចាស់អាជីវកម្មជាច្រើនផងដែរនោះ គឺលោកឧកញ៉ា ឌួង ឆាយ ដោយយោងតាមគណនីហ្វេសប៊ុក របស់លោកជំទាវបានបង្ហោះសារភ្ជាប់ជាមួយនិង វីដេអូ កាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពដែលលោកឧកញ៉ា បានប្រើអំពើហិង្សាលើរូបលោកជំទាវ អមដោយសារមួយឃ្លាយ៉ាងវែងថា៖
ក្រោយបានឃើញសារ និងវីដេអូដ៏សែនភ្ញាក់ផ្អើលនេះស្រាប់តែសម្តេចតេជោ ហ៊ុន សែន បានចូលមកធ្វើការខមិន ដោយលោកបានមានប្រសាសន៍បង្ហាញប្រាប់យ៉ាងដូច្នេះថា៖
ក្រោយពេលឃើញនៅការលេចធ្លាយវីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងអារម្មណ៍នឹកស្មានមិនដល់ក្រោយពេលបានឃើញលោក ឧកញ៉ា ដែលតែងតែមានចិត្តធម៌ និងក្តីសប្បុរសម្នាក់បានប្រព្រឹត្តអំពើហិង្សាទៅលើរូបភរិយាទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយក៏មានប្រិយមិត្តខ្លះទៀតបានបង្ហាញពីគំនិត និងការគិតផ្ទាល់ខ្លួនថា សូមស្តាប់ទាំងសងខាងសិន ចាំធ្វើការវិនិច្ឆ័យតាមក្រោយទើបសមជាការគួរ ចៀសវាងការកាត់សេចក្តីតែលឿនពេក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]