ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រោយពីអន្ទិត កក្កដា សុភ័ណ្ឌ បានទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវហើយ ហើយទើបប្រកាសតាមក្រោយថាបានឆ្លងកូវីដ១៩ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកដែលបានទៅចូលរួមកម្មវិធីផ្ទាល់តែម្តង។
ជាការពិតណាស់ ខណៈពេលនេះ កក្កដា សុភ័ណ្ឌ កំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩ ដោយក្នុងនោះ ក៏មានមហាជនមួយចំនួនបានធ្វើការរិះគន់ទៅកាន់លោកដែរ ចំណែកមួយចំនួនទៀតក៏បានជូនពរទៅកាន់អន្ទិតរូបនេះវិញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក រវាងកិច្ចសម្ភាសជាមួយនឹង តារាញូស៍ កញ្ញា អាណារ៉ូស ម្ចាស់បទ «ចេកខ្ទិះ» បានធ្វើការជូនពរចំពោះ អន្ទិត កក្កដា ពីចំងាយឲ្យបានឆាប់ជាពីជំងឺកូវីដ១៩ ដោយសារតែ កញ្ញាមិនអាចជួយអ្វីបានលើសពីនេះទៀតដែរ ដោយសារតែជំងឺនេះ ត្រូវការមើលថែទាំពីខាងគ្រូពេទ្យទៅវិញនោះទេ។ ហើយនាងក៏បានបញ្ជាក់ថា កក្កដា សុភ័ណ្ឌ ចូលចិត្តលេងសើចច្រើន តែរូបលោក មិនអាក្រក់ ឬពុតត្បុត អ្វីនោះទេ។ ចំណែកមហាជនមួយចំនួនក៏បានជូនពរទៅកាន់កក្កដា សុភ័ណ្ឌឲ្យឆាប់ជាពីជំងឺកូវីដ១៩នេះដួចគ្នាផងដែរ៕
ប្រភព៖ តារាញូស៍
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]