រុស្សី៖ អ្នកគាំទ្រខ្សែភាពយន្ត Star Wars នៅប្រទេសរុស្ស៊ី បានសាងសង់យានអវកាសយក្សមួយចេញពីរឿងភាគរបស់ Star Wars ឈ្មោះ «The Mandalorian» ហើយបានដាក់បង្ហាញវានៅក្នុងឧទ្យានមួយនៅក្នុងទីក្រុងដែលត្រជាក់បំផុតនៅលើផែនដី។
គំរូយាន Razor Crest ដែលជាយានអវកាសនៅក្នុងរឿងភាគនេះ ឥឡូវបានដាក់បង្ហាញនៅលើភ្នំដែលគ្របដណ្តប់ដោយព្រិល នៅក្នុងឧទ្យានមួយនៅភាគខាងកើតនៃទីក្រុង Yakutsk នៃស៊ីបេរី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយានអវកាសវិទ្យាសាស្ត្រដែលមានកម្ពស់4ម៉ែត្រនេះ ត្រូវបានផលិតចេញពីបន្ទះ fibreboard ដែក និងហ្វូមប្លាស្ទិច។
ក្រុមអ្នកសាងសង់បានបង្កើតវាឱ្យដូចជារបស់ពិតដូច្នេះដែរ ដែលខាងក្នុងគឺមានកន្លែងបើក មានកៅអីដូចយាន Razor Crest ពិតៗ។ គេប៉ាន់ស្មានថាគម្រោងនេះគឺចំណាយអស់ច្រើនជាង10,200ដុល្លារទៅទៀត។
លោក Fyodorov ម្នាក់ក្នុងចំណោមអ្នកសាងសង់ មានមោទកភាពនឹងស្នាដៃនេះ ដែលបាននិយាយថា នេះគឺជាយាន cosplay តែមួយគត់ក្នុងលោក។
យានអវកាសនេះ បានក្លាយជាកន្លែងទស្សនាដ៏សំខាន់ដែលទាក់ទាញទាំងអ្នកស្រុកប្រចាំតំបន់ និងភ្ញៀវទេសចរ ព្រមទាំងទទួលបានការកោតសរសើរពីអ្នកជំនាញខាងឧស្សាហកម្មខ្សែភាពយន្តផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]