កូរ៉េខាងត្បូង៖ តារាចម្រៀងទោលនារី Rosé នៃសមាជិកក្រុម BLACKPINK កំពុងបង្កើតកំណត់ត្រាថ្មីជាហូរហែរ ក៏ដូចជា ភាពជោគជ័យគួរឱ្យភ្ញាក់ផ្អើលរបស់តារាស្រីរូបនេះ ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូង អាល់ប៊ុមទោលដំបូងរបស់នាង «-R-»។
ជាក់ស្តែង កាលពីថ្ងៃទី ១៥ ខែមីនា ផលិតកម្ម YG Entertainment បានប្រកាសថា សម្រាប់ការកម្មង់ទិញទុកមុន នៃអាល់ប៊ុមរបស់ Rosé ទទួលបានលើសចំនួន ៥០០.០០០ ជាផ្លូវការហើយ បន្ទាប់ពីបើកការកម្មង់ទិញមុន ចាប់តាំងពីថ្ងៃទី ៤ មីនាមកម្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹង ការកម្មង់ទិញមុននេះដែរ គឺត្រូវបានគេរាយការណ៍មកថា អាល់ប៊ុមត្រូវបានចែកចេញជា ៣ ប្រភេទ ដោយក្នុងនោះមានប្រភេទជា CD ទទួលបាន ៤០៤.៣១៨ បន្ទះ ប្រភេទ Kit ទទួលបាន ៤៩.០៥៨ បន្ទះ និងជាប្រភេទ vinyl LPs ទទួលបាន ៥២.១២៩ បន្ទះ។
យ៉ាងណាមិញ ជាមួយនឹងចំនួនសរុបមួយនេះ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានបំបែកឯតទគ្គកម្មសម្រាប់តារាចម្រៀងទោលនារី K-Pop ជាមួយនឹងការកុម្មង់ទិញអាល់ប៊ុមទុកមុនច្រើនជាងគេផងដែរ៕
សូមអបអរសាទរដល់ Rosé លើសមិទ្ធិផលដ៏ធំនេះ!
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]