ភ្នំពេញ៖ ក្រោយមរណភាពរបស់បុរសវ័យ៦០ឆ្នាំ  ដែលបានស្លាប់ដោយសារតែជំងឺដ៏សែនកាចសាហាវកូវីដ១៩ រួចមក សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចផ្តល់ជូននូវអាហារូបករណ៍ដល់កូនៗទាំង ៤នាក់របស់គ្រួសារនៃសព លោក ឡៅ វណ្ណា​ ដែលជាអ្នកបើកឡានឲ្យថៅកែជនជាតិចិន និងបានស្លាប់ដោយសារតែកូវីដ១៩កាលពីពេលថ្មីៗនេះ ឲ្យបន្តការសិក្សារហូតដល់ចប់ថ្នាក់ទី១២។

កូនៗនិងភរិយារបស់សព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងតំណាងវត្តមានរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម លីឆេង អគ្គនាយកនៃសាលាប៊ែលធីអន្តរជាតិ និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បាននាំនូវអាហារូបករណ៍មួយចប់ការសិក្សាតាំងពីថ្នាក់ទី១ ដល់បញ្ចប់សញ្ញាបត្រទុតិយភូមិឲ្យដល់កូនៗរបស់សពដែលទទួលមរណភាពដោយសារកូវីដ ដែលមានទីលំនៅនៅសង្កាត់ចាក់អង្រែ កាលពីព្រឹកមិញនេះ។

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ក្រោយពេលបានទទួលអាហារូបករណ៍រួច អ្នកម្តាយ និងកូនៗទាំងអស់ដែលជាសាច់ញាតិនៃសពបានសម្តែងនូវការអរគុណ និងថ្លែងការដឹងគុណជាខ្លាំងដល់សម្តេចទាំងទ្វេ​ ដែលបានជួយឧបត្ថម្ភ និងទំនុកបម្រុងដល់កូនៗខ្លួន ឲ្យមានចំណេះដឹង និងតម្រិះវិជ្ជាទៅថ្ងៃមុន ដែលនេះជាអំណោយដ៏សែនថ្លៃថ្លាបំផុត៕

សាលាអន្តរជាតិ ប៊ែលធី
សាលាអន្តរជាតិ ប៊ែលធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]