បរទេស៖ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla (TSLA) លោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានពង្រីកកម្មវិធីបើកបរដោយខ្លួនឯងពេញលេញ (full self-driving software) ដល់ម្ចាស់រថយន្ត Tesla ប្រមាណ2000នាក់ ប៉ុន្តែអ្នកបើកបរមួយចំនួនត្រូវបានដកហូតសិទ្ធិប្រើប្រាស់ ដោយសារមិនបានយកចិត្តទុកដាក់លើការបើកបរលើផ្លូវថ្នល់។

លោក Musk បាននិយាយក្នុងធ្វីតកាលពីថ្ងៃសុក្រថា កម្មវិធីបេតាបើកបរដោយខ្លួនឯងត្រូវបានពង្រីក ហើយក្រុមហ៊ុនក៏បានដកហូតសិទ្ធប្រើប្រាស់កម្មវិធីបេតានេះពីអ្នកបើកបរមួយចំនួន ដែលមិនប្រុងប្រយ័ត្នពេលបើកបរផងដែរ។ តែលោកបានបន្តថា គ្មានឧប្បត្តិហេតុអ្វីឡើយមកទល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធ្វីត

គេមិនច្បាស់ទេថា តើអ្នកបើកបរប៉ុន្មាននាក់ត្រូវបានបញ្ឈប់ពីកម្មវិធីបេតានេះ។ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ អំពីចំនួនអ្នកបើកបរដែលបានបាត់បង់សិទ្ធិដំណើរការកម្មវិធីនោះទេ។

ព័ត៌មាននេះ លេចឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លិខិតមួយកាលពីខែកុម្ភៈត្រូវបានផ្ញើពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (National Transportation Safety Board) ទៅកាន់ភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ (National Highway Traffic Safety) ដោយអំពាវនាវឱ្យមានតម្រូវការតឹងរ៉ឹងជាងមុន លើការធ្វើតេស្តលើរថយន្តបើកបរដោយខ្លូនឯងនៅលើផ្លូវសាធារណៈ៕

លោក Elon Musk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]