កម្សាន្ត៖ ក្រោយពីមានរឿងក្តីក្តាំងរវាង លោក ឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ដែលបានឆ្លើយឆ្លងគ្នារកខុសរកត្រូវ ដោយលោកជំទាវ វីដេអូមួយ ដែលលោកឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិង្សាមកលើ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវបានមហាជនចែកចាយកក្រើកពេញនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងនោះដែរ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការបកស្រាយរួចមក បន្ទាប់ពីលោកជំទាវ ដេត ម៉ាលីណា បញ្ចេញវីដេអូ កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងវីដេអូឡាយប្រមាណ ១ ម៉ោងជាង ជាការឆ្លើយតប តាមការអះអាងរបស់លោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា ខាងអតីតភរិយារបស់លោក បានបង្ខិតបង្ខំឱ្យលោកគ្រាវជាច្រើនដង ដើម្បីឱ្យលោកកុំឱ្យមានស្រីនៅខាងក្រៅ ទើបអាចបន្តជីវិតគ្រួសារបន្តទៀតបាន ប្រសិនជាមិនគ្រាវ ត្រូវតែលែងលះជាដាច់ខាត ហើយនឹងមានរឿងក្តីក្តាំងផ្សេងទៀត ដូចជារឿងទ្រព្យសម្បតិ្ត និងការមានជនទី៣ របស់លោកជំទាវ ដេត ម៉ាលីណា ដែលឈានដល់ការបែកគ្នានេះ។
ដោយឡែក មុននេះ លោកឧកញ៉ា ឌួង ឆាយ បានបញ្ចេញសារជាវីដេអូមួយ រវាងលោកឧកញ៉ា និង លោកជំទាវ ដេត ម៉ាលីណា នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ ដើម្បីស្រាយចម្ងល់សាធារណមតិ ដើម្បីជាការវិច្ឆ័យ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]