តាមធម្មតាអាកាសធាតុក្តៅបែបនេះ ថែមទាំងមានមេរោគទំនៅស្ទើតែគ្រប់ទីកន្លែង ធ្វើឱ្យសុខភាពមនុស្សភាគច្រើនតែងជួបបញ្ហារាគរូស ប្រសិនបើបរិភោគអាហារមិនស្អាត ឬចម្អិនមិនបានឆ្អិនល្អជាដើម។​

ប៉ុន្តែអស់បារម្ភ! ប្រសិនបើអ្នកស្គាល់កំពូលផ្លែឈើទាំងប៉ុន្មានមុខនេះ ធានាថាអាចដោះស្រាយរាគរួសបានយ៉ាងមានប្រសិទ្ធភាព៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១) ផ្លែត្របែក៖ ជាផ្លែឈើម្យ៉ាងដែលអាចនាំយកមកព្យាបាលអាការៈរាគបានយ៉ាងល្អទាំងផ្លែ និងស្លឹក។ ងាយៗដោយគ្រាន់តែបរិភោគផ្លែស្រស់១ផ្លែ ឬយកស្លឹកចាស់ៗប្រមាណពី ១០ទៅ១៥សន្លឹកទៅហាលឱ្យក្រៀម ហើយកទៅឆុងជាមួយទឹកក្តៅបរិភោគ នោះនឹងជួយបំបាត់ការរាគរួសបានយ៉ាងមានប្រសិទ្ធភាព។

ផ្លែត្របែក

២) ផ្លែមង្ឃុត៖ ប្រើសំបកមង្ឃុតប្រមាណ ១ទៅ២ផ្លែ នាំយកមកអាំងភ្លើងឱ្យក្រៀម ហើយនាំមកផ្សំជាមួយទឹកដាំពុះប្រមាណ១០០មីលិលីត្រ ហើយទទួលទានរាល់២ម៉ោងម្តង នោះនឹងជួយបន្ថយអាការៈរាគរបស់អ្នកបានយ៉ាងងាយ។

 ផ្លែមង្ឃុត

៣) ផ្លែចេកណាំវ៉ា៖ សារធាតុនៅក្នុងផ្លែចេកណាំវ៉ាអាចកាត់បន្ថយអាការៈរាគបាន ដោយគ្រាន់តែបរិភោគផ្លែចេកណាំវ៉ាស្រស់ (អាចជ្រើសរើសយកផ្លែចេកស្រគាល) នោះអ្នកនឹងឃើញប្រសិទ្ធភាពរបស់វាជាក់ជាមិនខាន។

ផ្លែចេកណាំវ៉ា

៤) ទឹកដូង៖ តាំងពីបុរាណមកទឹកដូងត្រូវបានប្រជាជនយើងពេញនិយមនៅក្នុងការប្រើប្រាស់នៅពេលមានជំងឺរាគម្តងៗ ព្រោះជឿថាទឹកដូងអាចបំពេញជាតិទឹកដល់រាងកាយ មិនតែប៉ុណ្ណោះក៏អាចជួយ​បំពេញសារធាតុរ៉ែដែលបាត់បង់ និងជួយឱ្យរាងកាយងាយស្រូបយកសារជាតិរ៉ែបានយ៉ាងល្អផងដែរ។

ទឹកដូង

៥) ខ្ជាយ៖ ខ្ជាយក៏ជាឱសថបុរាណម្យ៉ាងដែលពូកែសក្តិសិទ្ធិនៅក្នុងការព្យាបាលអាការៈរាគផងដែរ ដោយគ្រាន់តែយកខ្ជាយស្រស់ ១ទៅ២មើម​ មកដាំជាមួយទឹកឱ្យពុះ ហើយទទួលទាន១ទៅ២ស្លាបព្រាកាហ្វេ រៀងរាល់ពេលមានអាការៈរាគជាការស្រេច។

ខ្ជាយ

ក្រៅពីផ្លែឈើ និងរបស់ទាំងអស់ខាងលើនេះ លោកអ្នកក៏អាចប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យបានផងដែរប្រសិនបើមានអាការៈរាគក្នុងករណីធ្ងន់ធ្ងរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]