បរទេស៖ ឧទាហរណ៍ថាអ្នកជាសេដ្ឋីមានលុយក្នុងដៃ159,000ដុល្លារ ហើយចង់ទិញមាស តែមាសធម្មតាវាមិនមាន 5G អ្វីនោះទេ។ ដូច្នេះហើយបើសិនជាអ្នកចង់បានអ្វីដែលប្លែកបន្តិចនោះ ក្រុមហ៊ុន Caviar មានដំណោះស្រាយសម្រាប់បញ្ហានេះ ដោយបានដាក់ចេញនូវទូរសព្ទមាសតម្លៃថ្លៃកប់ពពក។ ឃើញទេបានទាំងមាស បានទាំង 5G។
ក្រុមហ៊ុន Caviar បានបញ្ចេញទូរសព្ទស្រោបមាសពីរម៉ូឌែលគឺ Apple iPhone 12 Pro និង Samsung Galaxy S21 Ultra។ ផលិតសម្រាប់អ្នកចង់បានភាពល្អប្លែក ទូរសព្ទមាសនេះមានតំលៃចាប់ពី159,000ដុល្លារឡើងទៅ។ ក្នុងចំណោមម៉ូឌែលទាំងពីរនេះ Samsung Galaxy S21 Ultra មានតម្លៃថ្លៃជាង គឺមានតម្លៃដល់ទៅ169,000ដុល្លារ បីទោះជាទាំងពីរម៉ូឌែលនេះស្រោបមាសបរិមាណដូចគ្នាក៏ដោយ។ ម្យ៉ាងវិញទៀត មានតែ7បំណែកប៉ុណ្ណោះ ដែលនឹងត្រូវបានផលិតចេញពីទូរសព្ទ iPhone និងស៊េរី Galaxy នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្មាតហ្វូននេះស្រោបមាសសុទ្ធ24ការ៉ាត់ ទម្ងន់1000ក្រាម។
ជាធម្មតាក្រុមហ៊ុន Caviar ច្រើនតែប្រើមាស18ការ៉ាត់នៅក្នុងការរចនារបស់ខ្លួន ពោលគឺវាមិនសុទ្ធដូចមាស24ការ៉ាត់ ទេ ប៉ុន្តែមាសសុទ្ធគឺជាលោហៈទន់ដែលមិនសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃឡើយ។ ដូច្នេះប្រសិនបើអ្នកទិញទូរសព្ទមាសនេះ អ្នកមិនអាចប្រើស្រោមស៊ីលីកុនធម្មតានោះទេ ហើយត្រូវដាក់វាក្នុងហិបសុវត្ថិភាពតែម្តង។
រឿងសំបកដាក់ទូរសព្ទមាសនេះ Caviar ក៏បានគិតរួចមកជាស្រេច ដែលទូរសព្ទនេះនឹងត្រូវដាក់ក្នុងវ៉ាលីយួរសុវត្ថិភាពពណ៌សដ៏ប្រណិត និងមានអ្នកដឹកជូនទៀតផង ដូចដែលបង្ហាញក្នុងវីដេអូនៅខាងក្រោម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]