ភ្នំពេញ: ក្រោយផ្ទុះករណីដ៏កក្រើកក បន្ទាបីពីបានរកឃើញករណីវិជ្ជមានកូវីដ១៩ លើរូបអតីតព្រះសង្ឃ ចាប់សឹកព្រោះល្មើសវិន័យសង្ឃមួយរូប ឈ្មោះថា កក្កដា សោភ័ណ្ឌ រួចមក បានបង្កឲ្យមានមតិរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបុគ្គលរូបនេះ បានទៅចូលរួមពិធីមង្គលការមួយនៅឯខេត្តតាកែវ ក្នុងខណ:ពេលដែលខ្លួនឯងមានអាការ:មិនសូវស្រួលខ្លួន បែរជានៅតែប្រព្រឹត្តរឿងនេះទៅវិញ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយជាមួយនិងនាទីសិល្បករកម្ពុជា បុគ្គលឈ្មោះកក្កដា សោភ័ណ្ឌ បានឆ្លើយតបនិងសំណួររបស់លោក អុឹម ជីវ៉ា ដែលបានសួរថា ក្រែងឃើញគេបង្ហោះថា អូនឯងទៅលេងសួន ភ្លាមៗនោះបានប្រាប់ទៅវិញយ៉ាងដូច្នេះថា៖
គួររំលឹកផងដែរថា ក្រោយវិជ្ជមានជំងឺកូវីដ១៩ រួចមក លោកកក្កដា សោភ័ណ្ឌត្រូវបានក្រុមគ្រូពេទ្យជំនាញបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាព ចាក់អង្រែ ខណ:អ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀតត្រូវបានក្រុមគ្រូពេទ្យកំពុងមមាញឹកយកសំណាកទៅវិភាគបន្ត៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]