ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ អាជ្ញាធរខណ្ឌឬស្សីកែវ បានបន្តរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ទៀត នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលមានទីតាំងនៅឃ្លាំងលក់រថយន្ត RVLG

ដោយឡែក លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌបានរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ នៅវេលាម៉ោង១០ នឹង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅឃ្លាំងលក់រថយន្ត RVLG (ពាក់ព័ន្ធនឹងករណី អ្នកជម្ងឺ ម្នាក់) ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ មានដូចជា៖
១. បុរស អាយុ៤៣ឆ្នាំ
២. កុមារី អាយុ១៦ឆ្នាំ
៣. កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញ ក្រោយពីមានការយកសំណាកទៅលើមនុស្សចំនួន១៩នាក់ ដែលពាក់ព័ន្ធក្នុងឃ្លាំងខាងលើនេះរួចមក៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

បុគ្គលិកសុខាភិបាលកំពុងនាំអ្នកវិជ្ជមានកូវីដទៅព្យាបាល
បុគ្គលិកសុខាភិបាលកំពុងនាំអ្នកវិជ្ជមានកូវីដទៅព្យាបាល
បុគ្គលិកសុខាភិបាលកំពុងនាំអ្នកវិជ្ជមានកូវីដទៅព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]