ភ្នំពេញ៖ និរន្តភាព និងការទំនាក់ទំនងដ៏រលូនរបស់អតិថិជនទាំងអស់ គឺជាគោលបំណងចំបងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន។ ដើម្បីគាំទ្រកម្ពុជាក្នុងយុទ្ធនាការប្រឆាំងការរាតត្បាតជាសកលនៃ​វីរុសកូរ៉ូណា ដែលកំពុងកើតមានឡើងក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន​ការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល ៦០ នាទីដល់អតិថិជនក្រុមហ៊ុន Smart ទាំងអស់​ ជារៀងរាល់ថ្ងៃ​ រហូតដល់​ចុងខែមីនា។​

លោក Thomas Hundt នាយក​ប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រសាសន៍លោក Thomas Hundt 
ការហៅទូរស័ព្ទក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល ៦០នាទី ពី Smart 

អតិថិជនអាចទទួលបានការហៅទូរស័ព្ទក្នុងប្រព័ន្ធ ដោយឥតគិតថ្លៃរយៈពេល ៦០ នាទី ដោយគ្រាន់តែចុច *២០២១ #ហើយចុចបញ្ចូន។

ក្រុមហ៊ុន Smart ថ្មីៗនេះ ក៏បានផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន ១GB ឥតគិតថ្លៃ ដល់អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបង យ៉ាងតិចណាស់ ១ ដុល្លារ ២៥ សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឬ Zero Balance Portal

ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន និងបណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងវីរុសនេះ ចាប់តាំងពីជំងឺរាតត្បាតសកល បានវាយលុកប្រទេសកម្ពុជាដំបូងមកម្ល៉េះ។

បន្ថែមលើការផ្ដល់ជូនពិសេសសម្រាប់អតិថិជន ​ដូចជាការហៅទូរស័ព្ទ និងទិន្នន័យអុិនធឺណិតឥតគិតថ្លៃ ដើម្បីជម្រុញអតិថិជនឲ្យរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីជំងឺកូវីដ១៩ ដោយប្រើប្រាស់សារសំឡេង និងសារជាអក្សរផ្ញើជូនអតិថិជនចំនួន ៨ លាន របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញការគោរពនៃវិធានការការពារនានា ដែលណែនាំដោយក្រសួងសុខាភិបាល។

ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ជំនួយពីមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួននៅបន្តមាននៅឡើយ ដោយមូលនិធិនេះ ត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមជួយពលរដ្ឋកម្ពុជា ដោះស្រាយបញ្ហាផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតសលកវីរុសកូរ៉ូណា។ 

គម្រោងចំនួន ១២ ផ្សេងៗគ្នារួមមាន វិទ្យាសា្ថនបា៉ស្ទ័រកម្ពុជា អង្គការសង្គ្រោះកុមារ (Save the Children) អង្គការមិត្តសំឡាញ់អន្តរជាតិ បានទទួលជំនួយពីមូលនិធិសង្គ្រោះប្រឆាំងកូវីដ ១៩ ហើយក្រុមហ៊ុនកំពុងប្រកាសស្វាគមន៍ការដាក់ពាក្យស្នើសុំថ្មីពីក្រុមហ៊ុន ឬអង្គការនានា ដែលមានគោលបំណងជួយសម្រាល់ផលលំបាក ពលរដ្ឋកម្ពុជាដែលកំពុងប្រឈមបញ្ហានៃជំងឺរាតត្បាតសកល។

ពាក្យស្នើសុំអាចផ្ញើបានតាមអនឡាញ តាមរយៈhttps://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]