តៃវ៉ាន់៖ កាលពីថ្ងៃទី ១៦ ខែមីនា តាមកញ្ចក់ទូរទស្សន៍​ នៃសារព័ត៌មាន ETtoday បានផ្សព្វផ្សាយ និងបានរាយការណ៍មកថា តារាម៉ូដែលប្រុសឈ្មោះ Zhang Zhixuan បានទទួលមរណភាពក្នុងអាយុ ២៣ឆ្នាំ ដោយសារការស្ទះសរសៃឈាមភ្លាមៗ។

តួយ៉ាងនៅលើ ETtoday តាមប្រភពសាច់ញាត្តិនៃតារារូបនេះ បាននិយាយថារូបលោក កំពុងតែហាត់ប្រាណ ក៏ស្រាប់តែដួលសន្លប់មួយរំពេច។ យ៉ាងណាមិញ លោកក៏ត្រូវបានគេនាំទៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែជាអកុសល រូបលោកបានផុតដង្ហើម មុនពេលទៅដល់មន្ទីរពេទ្យបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មូលហេតុនៃការស្លាប់ដំបូងត្រូវបានគ្រូពេទ្យបញ្ជាក់ថាជាការស្ទះសរសៃឈាម ដែលបណ្តាលមកពីការដាច់សរសៃឈាមខួរក្បាល។ នៅលើបណ្តាញសង្គម ក៏ដូចជាមិត្តរួមការងារ និងអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើលចំពោះការចាកចេញភ្លាមៗ របស់តារាវ័យក្មេងរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhang Zhixuan
Zhang Zhixuan
Zhang Zhixuan
Zhang Zhixuan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]