រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី ១៥ មីនា ២០២១ បានណែនាំ ទៅដល់កងកម្លាំងបណ្តាខេត្តជាប់ព្រំដែនឲ្យបិទ ច្រកទ្វារព្រំដែនមិនឲ្យចេញទៅក្រៅប្រទេស ហើយត្រៀមទទួលពលរដ្ឋខ្មែរត្រលប់មកវិញដោយបញ្ជូនឲ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ ចំពោះជនបរទេស ដែលលួចឈ្លៀតចូលខុសច្បាប់ តាមច្រកណា ត្រូវបញ្ជូនទៅវិញតាមច្រកនោះ វិញ បើច្រករបៀងមកកម្ពុជាត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចសហការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញ តាមនិតិវិធី និងស្រាវជ្រាចាប់វរកមេឃ្លោង មកដាក់ទោសតាមផ្លូវច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ចំពោះផ្ទៃក្នុងប្រទេស ប្រសិនបើមានជនសង្ស័យត្រូវ ឃុំគ្រងនិងរាយការណ៍ សហការមន្ត្រីសុខាភិបាល បញ្ជូនទៅចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវបន្ទាន់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។
ទន្ទឹមនឹងនេះ តាមអង្គភាពណា មានសញ្ញាសង្ស័យត្រូវឃុំគ្រងគោលដៅ ឫអង្គភាពនោះដោយចាត់វិធានការក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក និងចត្តាឡីស័ក ព្រមទាំំងផ្តល់ដំណឹងដល់គ្រួសារដើម្បីផ្តាច់ទំនាក់ទំនងរបស់ពួកគាត់មួយរយៈផងដែរ៕
ប្រភពពី៖ BTV
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]