បរទេស៖ កម្មវិធី browser ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកគឺ Google Chrome គឺជាប្រភពនៃបណ្តឹងដែល Google នឹងត្រូវប្រឈមមុខ នាពេលឆាប់ៗនេះ។ ថ្មីៗនេះចៅក្រមបានសម្រេចថា ក្រុមហ៊ុន Google នឹងត្រូវប្រឈមនឹងបណ្តឹងពីដើមបណ្តឹង ដែលចោទប្រកាន់ Chrome browser ពីបទតាមដានអ្នកប្រើប្រាស់ ខណៈពេលដែលពួកគេប្រើ incognito mode។
ពាក្យបណ្តឹងនេះទាមទារសងការខូចខាតយ៉ាងតិច5ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន The Verge បានលើកឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឲ្យដឹងផងដែរថា ចៅក្រមសហព័ន្ធអាមេរិកបានសម្រេចថា Google មិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ថា Google នឹងប្រមូលទិន្នន័យនោះទេ ខណៈពេលដែលអ្នកប្រើប្រាស់ ស្ថិតក្នុង private browsing mode។
ការពិតទៅយើងត្រូវតែដឹងថា incognito mode របស់ Google Chrome មិនមែនឌីស្សាញឡើងដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ត្រូវគេមើលមិនឃើញ លើគេហទំព័រនោះទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា ក្រុមហ៊ុននឹងការពារខ្លួនយ៉ាងខ្លាំងក្លានៅក្នុងបណ្តឹងនេះ ដោយបន្ថែមថា ខ្លួនបានបញ្ជាក់ច្បាស់ណាស់ នូវរាល់ពេលដែលអ្នកប្រើបើកផ្ទាំង incognito ថា គេហទំព័រនានាអាចប្រមូលព័ត៌មានអំពីសកម្មភាពរុករករបស់អ្នកប្រើបាន។ incognito mode គឺគ្រាន់តែអនុញ្ញាតឱ្យអ្នកប្រើប្រាស់រុករកលើអ៊ីនធឺណេត ដោយសកម្មភាពពួកគេមិនត្រូវបានរក្សាទុកនៅលើឧបករណ៍តែប៉ុណ្ណោះ។
Chrome ពិតជាដាក់ការព្រមានយ៉ាងច្បាស់ ចំពោះអ្នកប្រើប្រាស់ពេលដែលបើក incognito mode ដូចរូបភាពខាងក្រោមនេះមែន។ វាជូនដំណឹងដល់អ្នកប្រើប្រាស់ថា Chrome នឹងមិនរក្សាទុកព័ត៌មាន ឬទិន្នន័យរបស់ពួកគេទេ ប៉ុន្តែសកម្មភាពរបស់អ្នកប្រើប្រាស់នៅតែអាចមើលឃើញដោយគេហទំព័រនានា ISPs និង network managers ដូចជាសាលារៀន ឬនិយោជកជាដើម។ សេចក្តីជូនដំណឹងនេះ លេចឡើងនៅលើ Chrome សម្រាប់ Windows, macOS, Android, iOS, និង Linux ពោលគឺគ្រប់វេទិកាដែលគាំទ្រកម្មវិធី browser មួយនេះទាំងអស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]