ភ្នំពេញ៖ ការរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូក្នុងរាជធានីភ្នំពេញ គឺជាអំពើល្អមួយដែលជួយឱ្យលោក តាំង ហួងហាវ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះលោក ហួងហាវ បានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ហើយបើលោកត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី លោកនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជានិស្សិតឆ្នាំទី៣ ផ្នែកធុរកិច្ចនៅសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក លោក ហួងហាវ កាលពីចុងឆ្នាំ២០២០ បានផ្តួចផ្តើមគំនិតមួយដើម្បីរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូ បន្ទាប់ពីលោកបានជួបជាមួយអ្នករត់ស៊ីក្លូម្នាក់ឈ្មោះ សិន សុខុម ហៅ តាសាន នៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលគាត់តែងតែសម្រាក និងបរិភោគអាហារនៅតាមមុខផ្ទះគេ និងតាមចញ្ចើមផ្លូវដូចអ្នករត់ស៊ីក្លូផ្សេងទៀតដែរ។
លោកថ្លែងថា៖
លោកបន្ថែមថា៖
ទុក្ខលំបាករបស់អ្នករត់ស៊ីក្លូនេះហើយបានបណ្ដាលឲ្យលោក ហួងហាវ បង្កើតគំនិតផ្តួចផ្តើមមួយឈ្មោះថា ណូអែលសម្រាប់ស៊ីក្លូ (Christmas for Cyclo) ដែលចាប់ផ្តើមឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យណូអែល។
ក្នុងរយៈពេលជាង ២សប្តាហ៍នៃយុទ្ធនាការនេះលោក ហួង ហាវ រៃអង្គាសប្រាក់បានចំនួន ៥.២០០ដុល្លារ ពីមិត្តភក្តិ និងសប្បុរសជនផ្សេងៗដែលស្គាល់លោកតាមរយៈបណ្តាញទំនាក់ទំនងសង្កម និងពីការរៀបចំដំណើរកម្សាន្តតាមស៊ីក្លូចំនួន ២លើក ដែលលោកបានរៀបចំដើម្បីធ្វើជាអំណោយដល់អ្នករត់ស៊ីក្លូចំនួន ២១០នាក់ និងសម្រាប់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។
អ្នករត់ស៊ីក្លូម្នាក់ៗទទួលបានប្រាក់ ៥ដុល្លារ អាល់កុលលាងសម្អាតដៃ ម៉ាស់ អាហារ នំប៉័ង អាហារសម្រន់ ភួយ និងក្រមាពីយុទ្ធនាការនេះ។
លោក សិន សុខុម ហៅ តាសាន អាយុ ៦៧ឆ្នាំ ដែលប្រកបមុខរបរជាអ្នករត់ស៊ីក្លូចាប់តាំងពីឆ្នាំ១៩៨៧ មកនោះ បានសម្តែងក្តីរីករាយនៅពេលដែលទទួលបានអំណោយពីគំនិតផ្តួចផ្តើម Christmas for Cyclo។
លោកបានថ្លែងថា៖
អ្នករត់ស៊ីក្លូម្នាក់ទៀតឈ្មោះ អ៊ីត វី អាយុ ៦៣ឆ្នាំ ដែលប្រកបរបរជាអ្នករត់ស៊ីក្លូនេះអស់រយៈពេល ២០ឆ្នាំមកហើយដែរនោះ ក៏បានសម្តែងក្តីរីករាយផងដែរក្នុងការទទួលបានជំនួយពីយុទ្ធនាការណូអែលសម្រាប់ស៊ីក្លូនេះ។
ទោះជាយ៉ាងណាយុទ្ធនាការនេះមិនអាចធ្វើឱ្យជីវភាពរបស់អ្នករត់ស៊ីក្លូមាននិរន្តរភាពឡើយ ជាពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់អ្នករត់ស៊ីក្លូធ្លាក់ចុះខ្លាំង។
តាសាន បានរៀបរាប់ថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះខ្លាំង ដោយបច្ចុប្បន្នលោកអាចសល់ប្រាក់បានតែ ៧.០០០ រៀល ប៉ុណ្ណោះក្នុងមួយថ្ងៃបន្ទាប់ពីចំណាយប្រចាំថ្ងៃរួច ខណៈដែលកាលពីមុនលោកអាចរកប្រាក់ចំណូលបានពី ៧ម៉ឺន ទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃពីការដឹកជនបរទេស។
ដើម្បីរក្សានិរន្តរភាពជីវភាពរបស់អ្នករត់ស៊ីក្លូ លោក ហួងហាវ បានបង្កើតគំនិតមួយទៀត គឺលោកបានស្នើសុំទៅកាន់ក្រុមហ៊ុន Grab ដើម្បីដាក់បញ្ចូលស៊ីក្លូទៅក្នុង App របស់ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរមួយនេះ។
លោកថ្លែងថា៖
លោកថ្លែងថា មកដល់ពេលនេះសំណើនេះស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ តែអ្វីដែលក្រុមហ៊ុន Grab អាចជួយបានភ្លាមៗគឺការជួយផ្សព្វផ្សយអំពីស៊ីក្លូនៅក្នុង App របស់ក្រុមហ៊ុន។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិអ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេលដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក តាំង ហួងហាវ សូមចុចលើតំណភ្ជាប់ (Link) នេះ៖
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]