សៀងហៃ: នៅក្នុងព្រះរាជដំណើរទស្សនកិច្ច របស់ព្រះករុណា សម្តេចព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជបេសកកម្មយាងទតនូវទិដ្ឋភាពនានាក្នុងទីក្រុងស្នូលសៀងហៃ ដ៏មានភាពរីកចម្រើនរបស់សាធារណរដ្ឋប្រជាមានិតចិននោះ ប្រទេសចិនដែលជាមិត្តបានបង្ហាញនូវទង់ជាតិកម្ពុជា ដោយរំលេចឡើងយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។

ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ចំពោះព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចដើម្បីរឹតចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ព្រះករុណាអម្ចាស់តម្កល់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចក៏បានយាងតាមនូវ សារមន្ទីរភាពយន្តសៀងហៃ សាលពិព័រណ៍ Pudong មហាទស្សនីយភាព នៃដងទន្លេហ័ងភូ កន្លែងសមាជលើកទី១ នៃបក្សកុម្មយនិស្តចិន ព្រមទាំងស្តេចយាងចូលរួមក្នុងព្រះរាជពិធីលៀងសោយភោជន៍ ដែលរៀបចំឡើងដោយឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ៕

ទង់ជាតិកម្ពុជារំលេចនូវអាគារក្រុងសៀងហៃ

សូមទស្សនាវីដេអូដែលជាព្រះរាជសកម្មភាពក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចខាងក្រោម៖

វីដេអូបង្ហាញពីដំណើរទស្សនកិច្ចរបស់ព្រះបាទនរោត្តមសីហមុនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]