អាមេរិក៖ វាជាអាថ៌កំបាំងដ៏យូរអង្វែងមួយ ថាតើភពអង្គារបាត់បង់ទឹកដែលធ្លាប់តែហូរកាត់នៅលើផ្ទៃ កាលពីរាប់ពាន់លានឆ្នាំមុន ដោយរបៀបណា។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រគិតថា ពួកគាត់មានចម្លើយ ហើយទឹកភាគច្រើនបាននៅក្នុងស្រទាប់ខាងក្រៅ គឺសម្បកភពអង្គារ។ ទឹកដែលធ្លាប់មានកាលពីមុនបានលេចចេញ ជាទម្រង់ជាតិរ៉ែ ដែលស្ថិតនៅក្នុងថ្មជាច្រើន។ ការរកឃើញទាំងនេះត្រូវបានគេលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ 52nd Lunar and Planetary Science Conference និងត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្ត្រផងដែរ។
ការសិក្សានេះបានប្រើប្រាស់ការវាស់វែង ដោយស្រង់ទិន្នន័យចេញពីយានអង្កេតពីលំហ យានធ្វើដំណើរលើភពអង្គារ និងអាចម៍ផ្កាយ។ ក្រុមអ្នកស្រាវជ្រាវបន្ទាប់មកបានប្រើប្រាស់កុំព្យូទ័រ ដើម្បីបង្កើតគំរូពីរបៀបដែលទឹកបានបង់ពីភព ទៅតាមពេលវេលា។ កាលពីរាប់ពាន់លានឆ្នាំមុន ភពអង្គារមានលក្ខណៈក្ដៅហើយសើម ដែលអាចមកពីបរិយាកាសក្រាស់។ ភពក្រហមមួយនេះអាចនឹងមានទឹកគ្របដណ្ដប់លើផ្ទៃ នៅក្នុងស្រទាប់មួយដែលអាចមានជម្រៅពី១០០ម៉ែត្រទៅ១គីឡូម៉ែត្រ។ ប្រហែលមួយពាន់លានឆ្នាំក្រោយមក ភពអង្គារបានផ្លាស់ប្ដូរទៅជាកន្លែង ដែលត្រជាក់ជាងមុននិងស្ងាត់ជ្រងំ ដែលយើងស្គាល់សព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផែនដីមានខែលដែនម៉ាញ៉េទិចដែលជួយមិនឲ្យបរិយាកាសចេញទៅខាងក្រៅ។ ប៉ុន្តែខែលដែនម៉ាញ៉េទិចរបស់ភពអង្គារគឺខ្សោយ និងអាចអនុញ្ញាតឲ្យធាតុផ្សំនៃទឹក រសាត់ចេញពីភពបាន។ ទោះជាយ៉ាងណា អត្រាដែលអ៊ីដ្រូសែនដែលជាធាតុផ្សំមួយនៃទឹកបានរត់ចេញពីបរិយាកាស បានបង្ហាញថា មិនអាចកើតឡើងទាំងស្រុងទេ។ ប្រសិនបើគេសន្មត់ថា អត្រាបាត់បង់អ៊ីដ្រូសែនបច្ចុប្បន្នគឺដូចគ្នាកាលពីអតីត នោះបរិមាណនៃការបាត់បង់ទឹកគឺមានចំនួនតិច តាមរយៈដំណើររសាត់មួយនេះ នេះយោងតាមសហអ្នកនិពន្ធ អ្នកនាង Eva Linghan Scheller មកពីវិទ្យាស្ថាន California Institute of Technology (Caltech) នៅក្នុងទីក្រុង Pasadena។ គេអាចនិយាយបានថា ទឹកភាគច្រើនច្បាស់ជាទៅកន្លែងណាមួយ។
លទ្ធផលនៃការបង្កើតគំរូតាមរយៈកុំព្យូទ័ររបស់ក្រុមការងារបានបង្ហាញថា
ទឹកពីមុននៃភពអង្គារចន្លោះពី៣០ភាគរយទៅ៩៩ភាគរយ ត្រូវបានបញ្ចូលគ្នាទៅក្នុងជាតិរ៉ែ
និងកប់ក្នុងសម្បកនៃភពអង្គារ។ សហអ្នកនិពន្ធ សាស្ត្រាចារ្យ Bethany Ehlmann បាននិយាយថា នៅពេលសម្បកភពប្រែប្រួល វាបឺតយកទឹករាវ ហើយបង្ខាំងទុកក្នុងរ៉ែផ្សំជាមួយទឹក
ដូច្នេះហើយទើបវាអាចរក្សាទុកបានយ៉ាងល្អ។ ក្រុមអ្នកនិពន្ធបានលើកឡើងថា
ភាគច្រើននៃទឹកត្រូវបានបាត់បង់ នៅចន្លោះប្រហែល៤.១និង៣.៧ពាន់លានឆ្នាំមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]