បរទេស៖ Nokia ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ហ្វាំងឡង់ គ្រោងនឹងកាត់បន្ថយការងារពី5,000ទៅ10,000កន្លែងនៅទូទាំងពិភពលោក ក្នុងរយៈពេល2ឆ្នាំខាងមុខទៀត ដោយសារខ្លួនកំពុងកាត់បន្ថយការចំណាយ។
គេនៅមិនទាន់ច្បាស់ថាតើការកាត់បន្ថយនេះមានទំហំប៉ុណ្ណានោះទេ ប៉ុន្តែគេបានដឹងថាការងារប្រហែល96កន្លែងនៅក្នុងចក្រភពអង់គ្លេស កំពុងស្ថិតក្រោមការគំរាមកំហែងដោយវាជាផ្នែកមួយនៃការកាត់បន្ថយចំណាយ600លានអ៉ឺរ៉ូ (714លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Nokia កំពុងផ្តោតលើប្រព័ន្ធ 5G ហើយក៏គ្រោងនឹងវិនិយោគលើការស្រាវជ្រាវលើ cloud computing និងការស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក90,000នាក់នៅជុំវិញពិភពលោក ហើយបានកាត់បន្ថយការងាររាប់ពាន់ចាប់តាំងពីឆ្នាំ2015មក។
តំណាងសហជីពមួយរូបបាននិយាយថា នៅហ្វាំងឡង់មូលដ្ឋានរបស់ក្រុមហ៊ុនប្រហែល300ការងារ ទំនងជានឹងត្រូវកាត់ពីទីស្នាក់ការកណ្តាល Helsinki របស់ខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]