ភ្នំពេញ: ក្រោយផ្ទុះករណីប្រើអំពើហឹង្សាដ៏កក្រើកលើរូបលោកជំទាវ ដេត ម៉ាលីណា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថាជាភរិយារបស់លោកឧកញ៉ា ដ៏មានទ្រព្យសម្បត្តិ ព្រមទាំងមានកេរ្តិ៍ឈ្មោះម្នាក់ប្រចាំនៅស្រុកខ្មែរ គឺលោកឧកញ៉ា ឌួងឆាយ ដែលបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុករួចមក យ៉ាងណាមិញ នៅក្នុងព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ស្រាប់តែក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជាបានសេចក្តីថ្លែងការណ៍មួយច្បាប់ បង្ហាញអំពីការថ្កោលទោសចំពោះទង្វើរបស់លោកឧកញ៉ា ឌួងឆាយយ៉ាងដូច្នេះថា:
គួររំលឹកផងដែរថា ក្រោយធ្លាយវីដេអូដែលលោកឧកញ៉ាឌួង ឆាយបានប្រើអំពើហឹង្សា មកលើភរិយានៅចំពោះមុខកូនៗរួចមក បានធ្វើឲ្យមានការប្រតិកម្មពីសំណាក់មហាជន និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានធ្វើការបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃចំពោះទង្វើដ៏សាហាវឃោរឃៅមកលើរូបប្រពន្ធដែលមិនគួរយកគំរូតាមសោះឡើយ៕
ចង់ជ្រាបឲ្យបានកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីថ្លែងការណ៍ដែលមានភ្ជាប់នៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]