កូរ៉េខាងត្បូង៖ បន្ទាប់ពីចេញអាល់ប៊ុមទោលជាផ្លូវការ​របស់ Rosé សមាជិកក្រុមចម្រៀងនារី BLACKPINK តារាចម្រៀងទោលរូបនេះ បានសម្តែងបទចម្រៀងរបស់នាង «On The Ground» នៅលើកម្មវិធីតន្ត្រី 'Inkigayo' របស់ ទូរទស្សនិ៍ SBS កាលពីថ្ងៃទី ១៤ ខែមីនា។

មិនយូរប៉ុន្មានការសម្តែងនៅលើឆាករបស់តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ ត្រូវបានចែករំលែកនៅក្នុងបណ្តាញសង្គម ក៏ដូចជាបណ្តាញអ៉ីនធឺណែត។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ របស់មហាជននោះ គឺក្រុមរាំអមឆាកប្រុសៗ របស់នាង បង្ហាញទឹកមុខសម្លឹង ពេលដែលនាងបានសម្តែងចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវីដេអូនោះ បន្ទាប់ពីការសម្តែងត្រូវបានបញ្ចប់ភ្លាមៗ  តារាស្រីរូបនេះ បានផ្លាស់ប្តូរទឹកមុខរបស់នាង ទៅជាទឹកមុខរីករាយ បែបឃ្យូតៗ គួរឲ្យខ្នាញ់ ស្រាប់តែរំពេចនោះ ក្រុមរាំប្រុសដែលបានសម្លឹងមើល Rosé ស្រាប់ ក៏បានផ្ទុះសំណើចដោយផ្លាស់ប្តូរអារម្មណ៍ក្នុងរយៈពេលមួយវិនាទីដូចគ្នា ជាមួយសកម្មភាពដ៏គួរឲ្យស្រលាញ់របស់នាង៕

សូមទស្សនាវីដេអូខាងក្រោម៖

Rosé
Rosé
Rosé និង ក្រុមរាំ
Rosé និង ក្រុមរាំ
វីដេអូ Rosé និង ក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]