ថៃ៖ ដូចពាក្យចាស់លោកថា វាជាច្បាប់ធម្មជាតិទៅហើយដែលជួប គូនឹងបែក ព្រោះតែការជួបជុំទាំងអស់ សុទ្ធតែមានការបែកគ្នា គ្រាន់តែយូរ ឬក៏ឆាប់ ហើយពេលខ្លះការបែកគ្នា រមែងតែ សុទ្ធសឹងការចែកផ្លូវគ្នា ក្នុងការចងកំហឹងគ្នាទៅវិញទៅមកនោះទេ។
ជាក់ស្តែងយោងទៅតាមព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយរាយការណ៍មកថា កាលពីដើមឆ្នាំ ២០២១ នេះ មានគូស្នេហ៍ ក៏ដូចជាគូស្វាមីភរិយាតារាមួយចំនួនបានសម្រេចចិត្ត ចែកផ្លូវគ្នា ក្នុងផ្លូវសន្តិវិធី។ អ្វីដែលសោកស្តាយ ពួកគេសុទ្ធសឹងតែទាក់ទងគ្នា មិនចេះតិចឆ្នាំនោះទេ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖
១. តារាសម្តែងប្រុស Kelly Tanapat
យោងតាមសារព័ត៌មាន ThaiDaily តារាសម្តែងប្រុសរូបនេះ បានសារភាពថាលោកនិងអតីភរិយា ពិតជាបានចែកផ្លូវគ្នាមែន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានរើមកចេញខាងក្រៅរួចផងដែរ។ Kelly Tanapat និង Nine Chanuchtra បានរៀបការនៅដើមឆ្នាំ ២០១៩ ។
២. តារាប្រុស Jack Fanchan
កាលពីខែកុម្ភៈលោក Jack Fanchan បានបង្ហើបថាលោកបានបែកគ្នាជាមួយមិត្តស្រីដែលមិនមែនអ្នកសិល្បៈបន្ទាប់ពីបានណាត់ជួបគ្នាអស់រយៈពេលជាង ៦ ឆ្នាំ។
៣. តារាសម្តែងស្រី Sara Hohler
នៅខែកុម្ភៈឆ្នាំ ២០២១ តារាស្រីរូបនេះ ត្រូវគេរាយការណ៍ថាបានចែកផ្លូវគ្នាជាមួយមិត្តប្រុស បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ១៤ ឆ្នាំ។ ឥឡូវនេះពួកគេក្លាយជាមិត្តជិតស្និទ្ធ បន្ទាប់ពីបែកបាក់គ្នា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]