ខេត្តព្រះសីហនុ៖ បើយោងគណនីហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបកស្រាយជូនសាធារណ បន្ថែមអំពីបុរសជនជាតិមួយរូប ឈ្មោះ Rao Shaoxing ភេទប្រុស អាយុ២៧ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបញ្ជាក់របស់រដ្ឋបាល បុរសខាងលើតែងមានអាការៈហត់ និងចុះខ្សោយខ្លាំង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីធ្វើការសង្គ្រោះបន្ទាន់ ដោយសុខភាពរបស់រូបគេកាន់តែធ្ងន់ធ្ងរ ក៏ត្រូវបានក្រុមគ្រូពេទ្យរៀបចំបញ្ជូនរូបគេទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែយ៉ាងណា បុរសជនជាតិខាងលើបានទទួលមរណភាពនៅម៉ោង ១៖៤៣ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
ផ្អែកតាមរបាយការណ៍របស់មន្ទីរពេទ្យខេត្តព្រះសីហនុ និងកំណត់ហេតុធ្វើកោសល្យវិច័យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ របស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ បុរសជនជាតិខាងលើ បានស្លាប់ដោយសារមានជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និង មានជាតិស្ករឡើងខ្ពស់។ ហើយដោយយោងទៅតាមលទ្ធផលតេស្តសំណាកចំនួនពីរលើក នៅវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា បុរសរូបនេះ មិនមានវិជ្ជមានកូវីដ១៩ នោះឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា និង អានសេចក្តីប្រកាសលម្អិតដែលមានខ្លឹមសារដូចខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]