ភ្នំពេញ៖ ក្រោយពីកម្មវិធី Unpacked ដ៏អស្ចារ្យនៃការបង្ហាញវត្តមាននៃស្មាតហ្វូនសែស្រឡាយត្រកូល A ស៊េរី Galaxy A72 និង Galaxy A52 កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង (www.samsung.com) រួចមក ឥឡូវនេះតារាស៊េរី A Galaxy A72 និង Galaxy A52 ទាំង ២ ដួងនេះបានឈរបង្អួតខ្លួន ក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូន Power Bank ហ្ស៊ីនដ៏កាលីបពីក្រុមហ៊ុន សាមសុង ដោយគ្រាន់តែធ្វើការទិញតាមរយៈការ Live ផ្ទាល់ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់អស់ពីស្តុក តាមបណ្តាហ្វេសប៊ុកផេកផ្លូវការរបស់ ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ។
សូមបញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ដែលទើបចេញ និងដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងនាពេលនេះ គឺពិតជាអស្ចារ្យណាស់ ហើយអាចនិយាយបានថាជាស្មាតហ្វូនស៊េរី A ឆ្នាំ ២០២១ ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាថ្នាចង់បានពីក្រុមហ៊ុន សាមសុង ផងដែរ ព្រោះត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើប មានតម្លៃសមរម្យ និងមានលក្ខណៈពិសេសជាច្រើនដូចជា៖
* Samsung Galaxy A72
- អេក្រង់៖ 6.7” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
- មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB)
- ល្បឿនដំណើរការ៖ Snapdragon 720G
- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro)
- កាមេរ៉ាមុខ ១ គ្រាប់៖ 32 MP
- ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W)
- អាវក្រោះការពារទឹក៖ IP67
- សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
- ពណ៌ ៤ ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
- តម្លៃ៖ ៤៦៩ ដុល្លារ
* Samsung Galaxy A52
- អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
- មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)
- ល្បឿនដំណើរការ៖ Snapdragon 720G
- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)
- កាមេរ៉ាមុខ ១ គ្រាប់៖ 32 MP
- ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)
- អាវក្រោះការពារទឹក៖ IP67
- សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
- ពណ៌ ៤ ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
- តម្លៃ៖ ៣៦៩ ដុល្លារ
សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោក ពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ។ សាមសុង ជាទីទុកចិត្តបំផុត។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]