ចិន៖ តាមប្រភព QQ បាននិយាយថាប្រភពបានចែករំលែកខ្លឹមសារអត្ថបទអនាមិកថា តារាស្រីជួរមុខ Angela Baby បានលែងលះជាមួយស្វាមីរបស់អ្នកនាងតារាសម្តែងប្រុស Huynh Hieu Minh ជាផ្លូវការ មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀត ប្តីរបស់តារាស្រីរូបនេះ ជាអាណាព្យាបាលកូនថែមទៀត។

ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង និងបណ្តាលឱ្យមានប្រធានបទក្តៅគគុកនៅលើ បណ្តាញសង្គម Angela Baby បានធ្វើការឆ្លើយតបភ្លាមៗតែម្តង​ ដោយតារាសម្តែងរូបនេះបានចែកចាយរូបភាពចំនួន ២ សន្លឹករបស់កូនប្រុសរបស់នាង។ នៅក្នុងរូបភាពអ្នកម្តាយកូនមួយរូបនេះ បានបង្ហាញស្បែកជើងរបស់នាង និងកូនប្រុសសំណព្វចិត្តជាមួយគ្នា ចំណែកមួយសន្លឹកទៀត គឺរូបថតពីក្រោយ របស់កូនប្រុសរបស់នាង កំពុងតែបានចូលរួម កម្មវីធីតាំងពិព័រណ៍មួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គូស្វាមីភរិយា Angela Baby និង Huynh Hieu Minh តែងតែមានពាក្យចចាមអារ៉ាម ជាបន្តបន្ទាប់ នៅតែបន្តផ្សព្វផ្សាយព័ត៌មានចម្រូងចម្រាស ភាពស្រពិចស្រពិល ពីជីវិតអាពាហ៍ពិពាហ៍រកាំរកូសរបស់អ្នកទាំងពីរ ជាពិសេសនោះ ធ្វើឲ្យមហាជន លើកមកនិយាយជារឿយៗ ថាពួកគេពិតជាបែកគ្នាឬយ៉ាងណា ព្រោះនរណាម្នាក់មិនទាន់ចេញមកនិយាយជាផ្លូវការឡើយ នូវរឿងទាំងនេះបានកើតឡើង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Huynh Hieu Minh និង AngelaBaby
Huynh Hieu Minh និង AngelaBaby
 AngelaBaby
 AngelaBaby បានបង្ហោះ
 AngelaBaby បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]