ថៃ៖ កំពូលតារាសម្ដែងសាច់ចាំមិនងាយចាស់ កញ្ញា Anne Thongprasom នាងក៏ត្រូវបានអ្នកគាំទ្រក្នុងស្រុកថៃចាត់ទុកថា គឺជាកំពូលតារាស្រីក្នុងវិស័យសិល្បៈ ដែលនៅតែរក្សាបាននូវប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះបោះសំឡេងអស់រយៈពេលជាង ២០ ឆ្នាំទៅហើយ។​ គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះ Anne Thongprasom មានអាយុ ៤២ ឆ្នាំ តែកេរ្តិ៍ឈ្មោះ និងសមត្ថភាពនាងនៅក្នុងវិស័យសិល្បៈនៅតែលេចធ្លោជាងគេ ហើយពេលនេះនាងក៏បានចាប់អាជីពជាអ្នកដឹកនាំរឿងម្នាក់ដ៏ពូកែថែមទៀត។

ដោយឡែក Anne Thong ត្រូវបានគេសរសើរថា ជាតារាស្រីមួយដួងដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាក្មេងៗថែមទាំងមានការលេងស្ទាយ៍ខ្លួន មិនធម្មតាផងដែរ។​ ជាក់ស្ដែង នៅលើបណ្ដាញអ៊ីនស្តាក្រាមបានបង្ហោះរូបភាពស្ទាយ៍សម្លៀកបំពាក់ គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹកដែលធ្វើឲ្យអ្នកគាំទ្រ ទប់អារម្មណ៍មិនសរសើរមិនបាននោះទេ ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ ខោខៅប៊យសខ្លី អាវសាច់ក្រណាត់ពណ៌ត្របែកព្រៃ ទំលាក់រំភើយមួយជំហ៊ាន និងមួលដៃឡើងទាំងសងខាង សាកសមនិងរាងដ៏ខ្ពស់ស្រឡះ ដែលមើលទៅសឹងមិនដឹងថានាងមានអាយុ៤០ប្លាយទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងរូបភាពនេះផងដែរ បានធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជាចជាច្រើន និងមានការសរសើរមិនដាច់ពីមាត់ពីសម្រស់និងការតុបតែងខ្លួនមិនឲ្យចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]