បរទេស៖ ទេសភាពចម្រុះនៃភពផែនដីគឺមានភាពស្រស់ស្អាតទាក់ទាញ ហើយពេលខ្លះវាមានសណ្ឋាននិងពណ៌ប្លែកៗដែលធ្វើឱ្យយើងងឿងឆ្ងល់ថា វាកើតឡើងបានយ៉ាងម៉េច។ ទេសភាពទាំងនេះក៏ជាហេតុផលចំបងដែលមនុស្សម្នាពីគ្រប់ទិសទីធ្វើដំណើរទៅរកវា ព្រមទាំងចាប់យករូបភាពរបស់ពួកវាមកចែករំលែកឱ្យពិភពលោកបានឃើញទៀតផង។
មិនបាច់និយាយច្រើន យើងមកមើលទេសភាពប្លែកៗដូចខាងក្រោមនេះទាំងអស់គ្នា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. ឥន្ធនូកើតឡើងក្នុងផ្សែងនៃទឹកធ្លាក់ Wyoming’s Lower Falls ដែលជាទឹកជ្រោះធំជាងគេនៅលើភ្នំ Rocky Mountains។

2. Kati Thanda-Lake Eyre គឺជាបឹងអំបិលធំបំផុតរបស់អូស្រ្តាលី ដែលស្រទាប់នៃដីល្បាប់និងការលូតលាស់គំហុករបស់ស្លែរទឹក (algal bloom) ត្រូវបានលេចឡើងពេលនៅរដូវរាំងស្ងួត។

3. នៅប្រទេសអ៊ីស្លង់ ដីខ្សាច់ពណ៌ប្រាក់លេចឡើងនៅលើច្រាំងនៃស្ទឹង Bláfellsá ដែលជាកន្លែងដែលទឹកភក់លាយជាមួយដីឥដ្ឋ។

4. ភ្នំថ្មភក់នៅជ្រលង Paria Canyon នៅជុំវិញព្រំដែនរដ្ឋ Utah និងរដ្ឋ Arizona មានឆ្នូតដោយសារតែសារធាតុអុកស៊ីដដែក រ៉ែកូបាល់ត៍ (cobalt) និងម៉ង់ហ្គាណែស។

5. រូបភាពសត្វស្លាបហើរលើទឹកកករលាយក្នុងតំបន់ river deltas នៃភាគខាងត្បូងប្រទេសអ៊ីស្លង់។

6. នៅលើកោះ Vaadhoo នៅម៉ាល់ឌីវ ឆ្នេរខ្សាច់មានពន្លឺពណ៌ខៀវដូចត្បូងតូចៗ ដែលជាបាតុភូតធម្មជាតិមួយ ដែលបង្កពីសារធាតុម្យ៉ាងឈ្មោះ phytoplankton។

7. ទឹកនៅជ្រលង Heaps Canyon ក្នុងឧទ្យានជាតិ Zion រដ្ឋ Utah បញ្ចេញពន្លឺពណ៌ស្ពាន់/ពណ៌ទឹកក្រូច ដោយសារការប្រមូលផ្តុំអុកស៊ីតកម្មដែកខ្ពស់។

8. ពណ៌ចម្រុះលេចចេញតាមទន្លេផ្ទាំងទឹកកកនៅជិតភ្នំ Lómagnúpur ភាគខាងត្បូងនៃប្រទេសអ៊ីស្លង់ ដែលជាកន្លែងដែលគេអាចឃើញទឹកពណ៌ខៀវ ដីខ្សាច់ភ្នំភ្លើងពណ៌ខ្មៅ និងស្លែពណ៌លឿង បង្កជាទេសភាពដ៏ស្រស់ស្អាត។

9. នៅលើបឹង Abraham នៅ Alberta ប្រទេសកាណាដា ពពុះមេតាណុលដែលបង្កឡើងដោយរុក្ខជាតិដែលងាប់បានជាប់ក្នុងទឹកកកក្នុងរដូវរងារ។

10. ផ្ទាំងទឹកកកមួយអណ្តែតតែឯង នៅភាគឦសាននៃឧទ្យានជាតិ Greenland National Park។

11. រុក្ខជាតិ yareta ដែលដុះលើផ្ទាំងថ្មនៅកម្ពស់9,350ហ្វីត (2,849m) នៅ Tupiza ប្រទេសបូលីវីត្រូវបានគេប៉ាន់ស្មានថាមានអាយុជាង3,000ឆ្នាំ។

12. នៅចំណុចទាបបំផុតក្នុងប្រទេសអូស្ត្រាលី ទឹកបឹង Lake Eyre ប្រែជាមានពណ៌ផ្កាឈូក ដែលជាលទ្ធផលនៃសារធាតុពណ៌ដែលត្រូវបានគេរកឃើញនៅក្នុងប្រភេទសារាយដែលមាននៅកន្លែងដែលមានជាតិប្រៃខ្ពស់។

13. នៅច្រាំងថ្ម Vermilion Cliffs National Monument រដ្ឋ Arizona សំណឹកបានបង្កើតជាស្នាមភ្លោះ និងលំនាំនៅលើដីដែលសំបូរទៅដោយដីឥដ្ឋចម្រុះពណ៌។

14. រូបចុងក្រោយនេះ គឺជាអាងទឹកដែលកើតឡើងដោយផ្ទាំងទឹកកក ស្ថិតនៅតំបន់វាលទំនាបខាងក្រៅនៃប្រទេសអ៊ីស្លង់ ដែលស្រមោលផ្សេងៗគ្នារបស់ពួកវាបង្ហាញពីបរិមាណដីល្បាប់និងជម្រៅនៅក្នុងទឹកនីមួយៗ។ អាងទឹកណាដែលកាន់តែជ្រៅនិងកាន់តែថ្លា គឺវាកាន់តែមានពណ៌ខៀវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]