កាតា៖ ប្រទេសកាតាកំពុងឈានទៅរកពិភពស្ថាបត្យកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺសណ្ឋាគារអណ្តែតទឹកដំបូងបំផុតនៅក្នុងប្រទេសមជ្ឈិមបូព៌ា។ ស្ថាបត្យកម្មដ៏ទំនើបនេះត្រូវបានរចនាឡើងដោយ Hayri Atak Architectural Design Studio (HAADS)។ សណ្ឋាគារនេះនឹងមានឈ្មោះថាសណ្ឋាគារ Eco-Floating Hotel។
សណ្ឋាគារ Eco-Floating Hotel នេះនឹងវិលនៅលើទឹក និងស្ថិតនៅជិតច្រាំងហើយត្រូវបានទ្រដោយ platform អណ្តែតទឹក។ សកម្មភាពវិលនៅលើទឹកនេះគឺយឺតៗមិនធ្វើឱ្យភ្ញៀវវិលមុខឡើយ ហើយចំណាយពេល24ម៉ោងដើម្បីវិលបានមួយជុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកុំឱ្យចាំយូរ យើងមកមើលការរចនាដ៏អស្ចារ្យនេះទាំងអស់គ្នា៖

សណ្ឋាគារ Eco-Floating Hotel មានទំហំ35,000ម៉ែត្រការ៉េមាន152បន្ទប់ និងរួមមានប្រព័ន្ធបង្វិលដែលអាចឲ្យសំណង់មួយនេះវិល បង្កើតថាមពលអគ្គិសនីទៀតផង។

សណ្ឋាគារអណ្តែតទឹកមានច្រកចូល3ផ្សេងគ្នា អាចចូលបានគ្រប់ពេលវេលា។

ប្រព័ន្ធបង្វិលរបស់សណ្ឋាគារមានមុខងារកំណត់ទីតាំង (DP) ដែលជាប្រព័ន្ធគ្រប់គ្រងដោយកុំព្យូទ័រ ដើម្បីរក្សាទីតាំងរបស់នាវាដោយស្វ័យប្រវត្តិ។

ភ្ញៀវអាចចូលសណ្ឋាគារបានដោយឡាន ទូក ឬតាមឧទ្ធម្ភាគចក្រដែលអាចចុះចតនៅកន្លែងចុះចតអណ្តែតទឹកបាន។

ដូចដែលបានឃើញនៅក្នុងរូបភាព សណ្ឋាគារអណ្តែតទឹកក៏មានអាងហែលទឹកទាំងក្នុងនិងក្រៅ មានសូណា ស្ប៉ាកន្លែងហាត់ប្រាណ និងទីលានវាយកូនហ្គោលផងដែរ។

សណ្ឋាគារ Eco-Floating Hotel មានគោលបំណងផ្គត់ផ្គង់ថាមពលពេញលេញដោយខ្លួនឯង ហើយវាអាចធ្វើបែបនេះដោយទាញយកថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលទឹកដែលបង្កើតដោយការវិលរបស់សំណង់មួយនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]