ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន តែងតែព្រួយបារម្ភជាមួយការប្រើប្រាស់ សេវាធនាគារតាមរយៈឌីជីថល ព្រោះថាបច្ចុប្បន្ននេះ មានជនខិលខូចមិនតិចនោះទេ ដែលតែងតែខលឬផ្ញើរសារ បោកបន្លំធ្វើជាបុគ្គលិកធនាគារ ដើម្បីឲ្យអតិថិជនប្រាប់អំពីលេខសំងាត់ឬ ព័ត៌មានលម្អិតផ្ទាល់ខ្លួនផ្សេងៗ។
ដូច្នេះហើយ ក្នុងការផ្តល់ភាពងាយស្រួល និងផ្តល់ទំនុកចិត្តដល់អតិថិជន កុំឲ្យមានការព្រួយបារម្ភជាមួយបញ្ហាទាំងនេះ ធនាគារអេស៊ីលីដា បានបញ្ជាក់អំពីលក្ខខណ្ឌសុវត្ថិភាពរបស់ខ្លួនថា ធនាគារអេស៊ីលីដា នឹងមិនទាក់ទងលោកអ្នកដើម្បីសួរអំពីលេខគណនី, លេខសម្ងាត់ផ្ទាល់ខ្លួន, Web Link, ឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈអ៊ីម៉ែល ឬទូរស័ព្ទទេ។ ធនាគារក៏មិនទាក់ទងលោកអ្នក ដើម្បីស្នើសុំឱ្យលោកអ្នកផ្ទេរប្រាក់ទៅកាន់អ្នកណាម្នាក់ ឬទៅកាន់គណនីណាមួយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉្យាងវិញទៀត រាល់អតិថិជនទាំងអស់ មិនត្រូវឆ្លើយតបរាល់អ៊ីម៉ែល ទូរសព្ទ ឬសារអេឡិចត្រូនិកផ្សេងៗដែលព្យាយាមសួរអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទាក់ទងនឹងលេខគណនី ឬលេខសម្ងាត់ផ្ទាល់ខ្លួន ។ល។ ហើយបើសិនជាមានករណីបន្ទាប់ ជាមួយនឹងបញ្ហារបស់លោកអ្នក សូមទំនាក់ទំនងមកកាន់ ធនាគារ អេស៊ីលីដា តាមរយៈ [email protected] ឬទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ប្រសិនបើលោកអ្នកទទួលបានសំណើសុំព័ត៌មានផ្ទាល់ខ្លួន (ព័ត៌មានគណនី ឬលេខសម្ងាត់ផ្ទាល់ខ្លួន) ពីអ្នកណាម្នាក់ ឬពីអ៊ីម៉ែលដែលមិនមានប្រភពច្បាស់លាស់។
ក្រៅពីចំណុចខាងលើ ដើម្បីជ្រាបឲ្យកាន់តែច្បាស់អំពីលក្ខខណ្ឌផ្សេងៗកាន់តែលម្អិត អំពីលក្ខខណ្ឌសុវត្ថិភាព សូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://www.acledabank.com.kh/kh/khm/security_tip

គួររម្លឹកផងដែរថា សម្រាប់អតិថិជនដែលមានបំណងចុះឈ្មោះនៅក្នុងកម្មវិធី អេស៊ីលីដាម៉ូបាល គឺតម្រូវឲ្យមានអាយុយ៉ាងតិច ១៨ ឆ្នាំ (នីតិជន)។ តម្រូវឲ្យមានទូរសព្ទចល័តមួយគ្រឿង ដែលប្រតិបត្តិការដោយ iOS ឬ Android និងលេខទូរសព្ទ និងតម្រូវមានឯកសារសម្គាល់អត្តសញ្ញាណ ដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ), ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀតដែលមានភ្ជាប់ជាមួយនូវរូបថតរបស់អតិថិជន ដែលចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ច ។ ត្រូវយល់ព្រម និងទទួលខុសត្រូវលើគ្រប់លក្ខខណ្ឌដែលមានចែងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល ។
ចំពោះលក្ខខណ្ឌបន្ថែម អំពីរបៀបចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬ របៀបចុះឈ្មោះនៅការិយាល័យធនាគារ និងរបៀបចុះឈ្មោះធ្វើជាពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បីអាចប្រមូលប្រាក់ថ្លៃទំនិញ-សេវាកម្ម តាមរយៈ QR Code ឲ្យកាន់តែច្បាស់សូមចូលទៅកាន់តំណរនេះ៖ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]