ខេត្តតាកែវ៖ បើយោងតាមលិខិតមួយរបស់ក្រសួងសុខាភិបាល​ បានឱ្យដឹងថា មានគ្រូបង្រៀនម្នាក់បានឆ្លងជំងឺកូវីដ១៩ ហើយថែមទាំងទៅបង្រៀនកូនសិស្សបន្ត។ ចំពោះករណីនេះផង លោកគ្រូរូបនេះ ក៏ត្រូវបានក្រសួងអប់រំ ចេញលិខិតស្តីបន្ទោសរួចហើយ។

ក្នុងនោះដែរ លិខិតនោះបានឱ្យដឹងទៀតថា លោក គ្រូ ម៉ៃ ថុនា ជាគ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជាគីមី បង្រៀននៅវិទ្យាល័យអង្គតាសោមនៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តតាកែវ បានប្រព្រឹត្តិកំហុសឆ្គង ដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើនហើយ ដែលក្នុងនោះអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម និង ក្រោយមក បានមកបង្រៀនសិស្សដោយជួបផ្ទាល់ជាមួយសិស្សនៅក្នុងថ្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ លោក ម៉ៃ ថុនា ត្រូវបានស្តីបន្ទោសដែលបានប្រព្រឹត្តិកំហុសឆ្គង ដោយបានបំពាននូវការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយគ្រូបង្រៀនរូបនេះ មានការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ១៩ តែផ្ទុយទៅវិញ លោកគ្រូរូបនេះ មិនបានចូលរួមអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍បែបនេះ។

គួរបញ្ជាក់ផងដែរ លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ០២ ឆ្នាំ លើកលែងតែសាមីខ្លួនបានប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ដោយការស្តីបន្ទោសនេះ ត្រូវបានកត់ត្រាទុកក្នុងសំណុំលិខិតរបស់ខ្លួនសាមីខ្លួន៕

សូមទស្សនា និង​ អានលិខិតដែលមានខ្លឹមសារលម្អិតខាងខាងក្រោម៖

លិខិតស្តីបន្ទោស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]