ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់នាពេលខាងមុខនេះហើយ។ ហើយនេះជាឱកាសដ៏សំខាន់ ដែលសមាជិកក្នុងក្រុមគ្រួសារនីមួយៗបានជួបជុំសាច់ញាតិបងប្អូន ទាំងទីជិត និងទីឆ្ងាយនៅឯស្រុកកំណើត។ ចំណែកឯគ្រួសារខ្លះទៀត ក៏មានគម្រោងរៀបចំម្ហូបអាហារ ឬសម្ភារៈផ្សេងៗទៅវត្តប្រគេនព្រះសង្ឃ តាមទម្លាប់ដូនតាតាំងពីបុរាណផងដែរ។
ជាទូទៅ ក្រោយពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃរួចរាល់ បងប្អូនខ្មែរភាគច្រើនតែងតែធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ តាមរមណីយដ្ឋានផ្សេងៗទៅតាមទីតាំងដែលចូលចិត្ត។ ចុះគ្រួសាររបស់អ្នកមានគម្រោងទៅលេងឯណាដែរ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអត់បញ្ហានោះទេ ដើរលេង ឬនៅផ្ទះ ក៏នៅតែអាចបង្កើតបរិយាកាសសប្បាយៗ មិនសោះកក្រោះ ឬអផ្សុកឡើយ ប្រសិនបងប្អូនយកឧបករណ៍ ឬសម្ភារៈទាំងនេះតាមខ្លួនក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។
ខាងក្រោមនេះជា ឧបករណ៍ ឬសម្ភារៈ ៥ យ៉ាង ដែលមិនគួរខ្វះ នាអំឡុងពេលធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំខាងមុខនេះ ៖
១. Nintendo Switch : ជាឧបករណ៍លេងហ្គេម ដែលអាចជួយកាត់បន្ថយអារម្មណ៍តានតឹង ធុញថប់ ខណៈពេល ដែលអ្នកកំពុងធ្វើដំណើរ ឬ ពេលនៅផ្ទះអផ្សុក ។
២. ទូរទស្សន៍ : ជាអ្វីដែលអ្នកសម្រាកកម្សាន្តនៅផ្ទះមិនគួររំលង ព្រោះថាការទស្សនាកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ពិធីចូលឆ្នាំដូចជា ការច្រៀងកម្សាន្ត កម្មវិធីល្បែងប្រជាប្រិយ -ល- នឹងធ្វើឲ្យអារម្មណ៍នៅផ្ទះរបស់អ្នកហាក់រំសាយ ប្រៀបដូចជាអ្នកកំពុងតែចូលរួមកម្សាន្តក្នុងកម្មវិធីនោះផងដែរ។
៣. វិទ្យុ ឬ Radio : មិនថាពេលណា ឬកន្លែងណាឡើយ ប្រជាជនខ្មែរនៅពេញនិយមជាមួយការស្តាប់រលកសម្លេងតាមវិទ្យុ មិនថាអំឡុងពេលធ្វើដំណើរ ឬកំពុងសម្រាកពីការងារ។ ហើយភាគច្រើននៅតាមស្រុកស្រែចំការ ឬជនបទ ពេលចូលឆ្នាំពុកម៉ែបងប្អូនយើងចូលចិត្តស្តាប់ចម្រៀង ឬតាមដានព័ត៌មានផ្សេងៗតាមវិទ្យុ។
៤. ធុងបាស ឬ Speakers : អំឡុងពេលចូលឆ្នាំប៉ុន្មានថ្ងៃនេះ មិនថាអ្នកស្រុកស្រែចម្ការ ឬទីក្រុងនោះតែងតែជួបជុំក្រុមគ្រួសារ ញាតិមិត្តបងប្អូន ដើម្បីបង្កើតកម្មវិធីជប់លៀងផ្សេងៗដូចនេះ ការចាក់ធុងបាស (Speaker) ដើម្បីច្រៀងរាំកម្សាន្ត ក៏ជាផ្នែកមួយដែលកំដរបរិយាកាសឲ្យកាន់តែរីករាយ។
៥. ស្មាតហ្វូន RENO5 : បើមាន OPPO RENO5 ក្នុងដៃធានាថាជីវិតកាន់តែមានន័យ បង្កើនភាពរស់រវើក អារម្មណ៍សប្បាយរីករាយ ពិសេសគឺកាន់តែបង្កើនភាពស្និទ្ធិស្នាល និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្រួសារ ដូចជា ការថតរូបជួបជុំបងប្អូន ថតវីដេអូសប្បាយៗអំឡុងពេលរាំច្រៀងជាមួយមុខងារថ្មីៗ ទំនើបៗ ពិសេសសុទ្ធតែជាមុខងារកំពុងពេញនិយមខ្លាំងនៅលើកាមេរ៉ាស្មាតហ្វូន OPPO RENO5 មិនថាលោកអ្នកថតពេលថ្ងៃ ឬថតពេលយប់ ហើយទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ គឺច្បាស់គ្រប់ពេលវេលាតែម្តង។ ជាក់ស្តែង ដូចជាមុខងារ Dual View Video ជាមុខងារថតប្លង់ ២ ក្នុងវីដេអូតែមួយពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយបានយ៉ាងងាយស្រួល និងកាន់តែប្លែក។ រីឯមុខងារ Ultra Night Video ជាមុខងារថតវីដេអូនៅពេលយប់អាចផ្តិតយកសកម្មភាពនៅទីងងឹត ឲ្យឃើញកាន់តែភ្លឺច្បាស់ល្អ និងស្រស់ស្អាតថែមមួយកម្រិតទៀត។ ចំណែកមុខងារ Live HDR ជាមុខងារថតវីដេអូនៅពេលថ្ងៃ ទោះស្ថានភាពពន្លឺភ្លឺពេក ងងឹតពេក ឬកន្លែងកុងពន្លឺថ្ងៃក៏ដោយ ក៏មុខងារនេះនៅតែអាចជួយឲ្យរូបភាពក្នុងវីដេអូកាន់តែច្បាស់ល្អ និងភ្លឺត្រជាក់ភ្នែកបានយ៉ាងល្អ។
តោះ នៅបង្អង់យូរធ្វើអីទៀត ដើម្បីកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ បងប្អូនទាំងអស់គ្នាប្រញាប់រកជាវស្មាតហ្វូន OPPO RENO5 ដែលជាស៊េរីចុងក្រោយបង្អស់ បំពាក់ដោយបច្ចេកវិទ្យាទំនើប មុខងារថតរូបថ្មីៗ រូបរាងឌីហ្សាញកាលីបលេចធ្លោ និងស៊ីវិល័យ។
សម្រាប់ព័ត៍មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]