បរទេស៖ កាលពីថ្ងៃទី ១៧ ខែមីនាកាសែត The Blast បានរាយការណ៍ថាតារាសម្តែងស្រី Angelina Jolie នឹងផ្តល់ភស្តុតាងនៃអំពើហឹង្សា និងការរំលោភបំពានលើកុមារ របស់អតីតស្វាមី Brad Pitt ក្នុងកំឡុងពេលជំនុំជម្រះការលែងលះរបស់ពួកគេ ដែលជិតមកដល់នាពេលខាងមុខនេះ។
ប្រភពដដែលបានលើកឡើងថា អតីតប្តីប្រពន្ធតារារូបនេះ កំពុងបន្តការប្តឹងផ្តល់ នៅលើតុលាការ ក្នុងចែកទ្រព្យសម្បត្តិគ្នា ក៏ដូចជាសិទ្ធក្នុងការចិញ្ចឹមកូន នៅឯការជំនុំជម្រះ។ ទន្ទឹមនឹងនេះដែរ អ្នកម៉ាក់កូន ៦ រូបនេះ ក៏បានបង្ហាញភស្តុតាងដែលចោទប្រកាន់ Brad នោះតុលាការក៏ចង់ ឲ្យកូនប្រុស ស្រី Shiloh Knox និង Vivienne ផ្តល់សក្ខីកម្មនៅក្នុងសវនាការផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៦ Angelina Jolie បានធ្វើការចោទប្រកាន់ Brad Pitt រួចមកហើយ ពីការរំលោភបំពានលើកុមារ (វាយ) ទៅលើ Maddox នៅលើយន្តហោះកំពុងហោះហើរ។ បន្ទាប់ពីការស៊ើបអង្កេតនាយកដ្ឋានគ្រួសារ និងកុមារនៃក្រុង Los Angeles បានបញ្ជាក់ថារូបលោកមិនបានវាយកូនចិញ្ចឹមនោះទេ។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា Angelina Jolie កំពុងតែធ្វើការចោទប្រកាន់ស្រដៀងគ្នានេះបើទោះបីជាខាងនាយកដ្ឋានពាក់ព័ន្ធ បានបដិសេធក៏ដោយ។ បច្ចុប្បន្នអ្នកទាំងពីរ មិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយឡើង លើបណ្តឹងមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]