ភ្នំពេញ៖ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយិកាក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC បានប្រកាសជួយឧបត្ថម្ភ ១លានម៉ាស់ដល់រាជធានីខេត្ត ដែលវាយលុកដោយសារជំងឺ កូវីដ១៩ ។ នេះបើផ្អែកតាមការបង្ហោះលើផេកផ្លូវការរបស់ លោកជំទាវមុននេះ។

ខេត្តដែលជាគោលដៅក្នុងការជួយឧបត្ថម្ភនោះ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបង ជាដើម។
លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ាដែលមាន ប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុន លើផ្ទះល្វែង និង ដីឡូតិ៍ លោកជំទាវកំពុងកាន់មុខជំនួញធំៗ ចំនួន២ក្នុងដៃទៀត រួមមាន៖
ទី១ គឺ ក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផលមានស្តង់ដារអន្តរជាតិមួយ កំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។
ទី២ គឺ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗខាងមុខនេះ។

ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ឧស្សាហ៍ ជួយដល់សង្គមជាញឹកញយ មិនចាញ់បងៗរបស់លោកជំទាវឡើយ។ កាលពីពេលថ្មីៗនេះលោកជំទាវឧកញ៉ា ទើបតែបរិច្ចាគ ១ម៉ឺនដុល្លារ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍២០កុម្ភៈ និងបានឧបត្ថម្ភថវិកា៨លានរៀល ដល់គ្រួសារលោក ឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅប្រទេសកម្ពុជាផងដែរ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]