រាជធានីភ្នំពេញ ៖ ក្រោយពេលតារាចម្រៀង វី ឌីណែត ត្រូវពិនិត្យរកឃើញបានឆ្លងជំងឺកូវីដ១៩រួចមក ក្រុមគ្រួសារតារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានបញ្ជូនឲ្យទៅធ្វើតេស្តជាបន្ទាន់ រីឯលទ្ធផលវិញ ត្រូវបានដឹងថា ជំងឺនេះបានឆ្លងទៅកាន់អ្នកម្តាយរបស់ខ្លួន ចំណែកឯលោកប៉ា គឺអវិជ្ជមាន។ តែ ក្រោយពេលបញ្ជូនទៅព្យាបាលមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែទទួលដំណឹងក្តុកក្តួលថា អាការស្ថានភាពសុខភាពរបស់អ្នកម៉ាក់ គឺត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យរុស្សីជាប្រញាប់។
គ្រាន់តែទទួលបានដំណឹងនេះភ្លាម តារាចម្រៀង ណុប បាយ៉ារិទ្ធ ពិតជា សិល្បកររាមច្បងគម្រូខ្លាំងម្នាក់មែន បើទោះបី ជាខ្លួន កំពុងតែផ្ទុកជំងឺកូវីដ១៩ ហើយមានអាការៈមិនទាន់ធូរស្រាលនៅឡើយក៏ពិតមែន តែខ្លួននៅតែ មិនភ្លេច បង្ហោះសារជូនពរ និងបន់ស្រន់ អស់ទេវតា ឲ្យជួយរក្សាម្តាយតារាចម្រៀងរួមអាជីពរូបនេះ ដែលត្រូវរកឃើញផ្ទុកជំងឺកូវីដ១៩នេះ តែដោយសារតែ សុខភាពមនុស្សចាស់ អាយុរាងច្រើនទៀតនោះ ទើបធ្វើឲ្យអ្នកម៉ាក់ ត្រូវបញ្ឌូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរុស្សី ជាបន្ទាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ទោះបីមិនបានជួបមុខសួរសុខទុក្ខផ្ទាល់ យ៉ាងណាក្តី តែតារាចម្រៀងប្រុសរូបនេះ នៅតែបង្ហោះសារជូនពរពី ចម្ងាយថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]