ភ្នំពេញ៖ ប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ អគ្គនាយិកាក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺ កូវីដ១៩ ដំបូងគេនៅស្រុកខ្មែរ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថវិកាចំនួន៨លានរៀល។ ជាមួយនឹងការប្រកាសឧបត្ថម្ភថវិកា៨លានរៀល ដល់គ្រួសារជាការចែករំលែកទុក្ខលោកជំទាវក៏បានផ្ដែផ្ដាំដល់បងប្អូន ចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។

ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧស្សាហ៍ជួយដល់សង្គមជាញឹកញយ។ កាលពីពេលថ្មីៗនេះលោកជំទាវឧកញ៉ា ទើប តែ បរិច្ចាគ ១ម៉ឺនដុល្លារ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ ដែលកំពុងរីករាលដាល។
ហើយមុននេះបន្តិចលោកជំទាវ បានប្រកាសជួយឧបត្ថម្ភ ១លានម៉ាស់ ដល់ដល់រាជធានីខេត្ត ដែលរងការវាយលុកដោយសារជំងឺ កូវីដ១៩ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបង ជាដើម។

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ជាប្អូនស្រីពៅបង្កើត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ាដែលមាន ប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុន លើផ្ទះល្វែង និងដីឡូតិ៍ លោកជំទាវកំពុងកាន់មុខជំនួញធំៗចំនួន ២ក្នុងដៃទៀត រួមមាន៖
ទី១ គឺ ក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផលមានស្តង់ដារអន្តរជាតិមួយ កំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។
ទី២ គឺ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗ ខាងមុខនេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]