ថៃ៖ គូស្នេហ៍ថ្មីថ្មោងមួយគូរទៀតហើយ ដែលទើបតែប្រកាស ពីទំនាក់ទំនងរបស់ខ្លួនជាសាធារណៈ។ តារាសម្ដែងប្រុសសង្ហាលោក Max Nattapol លាក់បាំងនោះទេ បានប្រាប់គ្រប់គ្នាឲ្យដឹងថាខ្លួន កំពុងមានទំនាក់ទំនងជាតួឯកស្រីកញ្ញា Mook Worranit ដែល ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងរំភើបផងដែរ។
តារាសម្តែង រូបនេះបាននិយាយថា លោកចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយតារាស្រី Mook Worranit នៅចុងឆ្នាំ ២០២០។ គួរឲ្យដឹងថា នៅពេលនោះពួកគេទាំងពីរកក៏មិនទាន់ មាននរណាពិសេសនៅក្នុងបេះដូងទេ។
យោងទៅតាមបទសម្ភាសន៍របស់ លោក Nattapol ពួកគេបានចាប់ផ្តើមទំនាក់ទំនងរបស់ពួកគេដោយពិភាក្សាគ្នាអំពីវគ្គសិក្សា ហើយបន្ទាប់មកពួកគេក៏បានបន្ត ទំនាក់ទំនង និយាយជាមួយគ្នាតាំងពីពេលនោះមក។
តារាសម្តែងរូបនេះបាន បន្ថែមទៀតថា Worranit ជាមនុស្សដែលគួរឱ្យស្រឡាញ់និងជាមនុស្សម៉ត់ចត់ផងដែរ។
ក្រោយមក Mook Worranit បានបង្ហោះរូបថតផ្អែមល្ហែមជាមួយ Max Nattapol នៅលើ អ៊ីនស្តារក្រាម របស់នាងមុនពេលដែលលុបវាចេញផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]