ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ បន្ទាប់ពីជំងឺកូវីដ១៩ធ្វើទុក្ខប៉ុន្មានថ្ងៃមុន រហូតដល់ថ្នាក់បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់រួចមក។

ដោយឡែក ប្រហែលជាប៉ុន្មាននាទីមុន តារាចម្រៀងរូបនេះ បានប្តូររូបថតខ្លួនទៅជារូបកាន់ទុក្ខវិញ បន្ទាប់ពីបានទទួលដំណឹងថាម្តាយរបស់ខ្លួន បានទទួលអនិច្ចកម្មរួចទៅហើយ ប៉ុន្តែចំពោះមូលហេតុចម្បង គឺយើងមិនទាន់ដឹងច្បាស់ថាដោយសារមូលហេតុអ្វីឡើយ ដោយរង់ចាំការប្រកាសពីក្រសួងសុខាភិបាលជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សង្កេតឃើញថាមានអ្នកគាំទ្រនិង សិល្បករសិល្បការនីជាច្រើន បានសម្តែងការសោកស្តាយជំនួស តារាចម្រៀង វី ឌីណែត ដែល បានបាត់បង់ម្តាយជាទីស្រលាញ់ក្នុងពេលដ៏ខ្លីនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 វី ឌីណែត
 វី ឌីណែត
 វី ឌីណែតនិង ម្តាយ(កាលនៅរស់)
 វី ឌីណែតនិង ម្តាយ(កាលនៅរស់)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត