ភ្នំពេញ៖ ក្រោយពីសង្ងំលាក់ខ្លួន និងរាងស្ងាត់មួយរយៈ ពេលនេះស្មាតហ្វូន
Flagship
ត្រកូល vivo X50Series បានត្រឡប់មកវិញហើយ។
ត្រឡប់ទៅក្រោយបន្តិច ដូចជាកាលពីអំឡុង ខែកក្កដា ពាក់កណ្តាល ឆ្នាំ២០២០ ក្រុមហ៊ុនឈានមុខនៃប្រព័ន្ធស្មាតហ្វូន vivo បានធ្វើការបើកសម្ពោធ
ក៏ដូចជាដាក់ឲ្យដំណើរការលក់នៅលើទីផ្សារកម្ពុជា នូវស្មាតហ្វូនដែលមានតម្លៃខ្ពស់ពីរម៉ូឌែលនៃត្រកូល
X50 Series របស់ខ្លួនផងដែរ។
ស្មាតហ្វូននេះដែរ មានរាងស្តើង នឹងត្រូវបានបំពាក់លែនកាមេរ៉ាទប់លំនឹងមុនគេ
យើងអាចហៅបានថា Gimbal Camera System ។ ស្មាតហ្វូន X50
Series គឺជាស្មាតហ្វូន Flagship ដ៏ប្រណីតដែលល្អបំផុត សម្រាប់អ្នកប្រើប្រាស់ដែលផ្តល់នូវភាពងាយស្រួលក្នុងការថត
និងចែករំលែកនូវវីដេអូដ៏ល្អបំផុតសម្រាប់ការរស់នៅ។ ជាមួយនឹងការរក្សានូវលំនឹងក្នុងការថតរូបភាព
កាមេរ៉ា Lenses ដ៏ល្អឥតខ្ចោះ និងសេនស័រ ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់នេះ
អាចធ្វើការផ្តិតរូបភាពជាមួយនឹងគុណភាពល្អបំផុតក្នុងការប្រើប្រាស់។
អ្វីដែរគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូន vivo
បានធ្វើការប្រកាសដំណឹងថ្មី ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស ទៅលើស្មាតហ្វូន
vivo X50 Series នេះផងដែរ។
រាល់អតិថិជនមកធ្វើការជាវស្មាតហ្វូន vivo X50
ដែលមានតម្លៃដើម ៥៥៩ដុល្លារ ឥឡូវនេះ នឹងទទួលបានការបញ្ចុះនៅសល់ត្រឹមតែ ៤៧៩ដុល្លារ តែប៉ុណ្ណោះ។
ចំពោះស្មាតហ្វូន vivo X50Pro ដែរមានតម្លៃដើម ៨៥៩ដុល្លារ បញ្ចុះនៅសល់ត្រឹមតែ ៧៥៩ដុល្លារ តែប៉ុណ្ណោះ។
សម្រាប់ការប្រូម៉ូសិនពិសេសនេះ មានការផ្តល់ជូនចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២១។ រួមទាំងទទួលបានកាដូដែលមានតម្លៃសរុបដល់ទៅ ៩៩ដុល្លារ មានដូចជា
៖
- កាសឥតខ្សែ Wireless Sport
- កាស TWS Neo
- ច្រាស់ដុះធ្មេញម៉ាស៊ីន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]