រាជធានីភ្នំពេញ៖ បើយោងតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានកងទ័ព៥ នាក់ហើយ ដែលបានឆ្លងមេរោគកូវីដ១៩ បើទោះបីជាកងទ័ពទាំងនេះ បានចាក់វ៉ាក់សាំងទាំងពីរដងរួចរាល់ហើយក្តី តែយ៉ាងណាអាការៈជំងឺកូវីដ១៩របស់ពួកគេពុំមានសភាពធ្ងន់ធ្ងរនោះទេ។
ក្នុងឡែក ដើម្បីចូលរួមបង្ការ ការពារ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព សម្តេចពិជ័យសេនា ក៏បានណែនាំដល់មេបញ្ជាការ កងទ័ពជំនាញ និង នាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ត្រូវ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ៣ការពារ៣កុំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងកូវីដ១៩នេះ រួចរាល់ក៏ដោយក្តី។
ទន្ទឹមនឹងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសផងដែរថា ពេទ្យកងទ័ពនៃក្រសួងការពារជាតិ បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែជួបនូវបញ្ហានៃជំងឺដ៏កាចសាហាវមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ អ្នកជាសះស្បើយ ៩១៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៦៥៨នាក់៕
ប្រភព៖ BTV NEWS
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]