បរទេស៖ ក្នុងពិភពលោកយើងនេះមានរឿងប្លែកៗជាច្រើន ដែលយើងមិនធ្លាប់ដឹង ឬនឹកស្មានមិនដល់។ កាលពីមុនពេលដែលវិទ្យាសាស្ត្រមិនទាន់ជឿនលឿន មនុស្សមានសំណួរចោទសួរជាច្រើន ហេតុអ្វីបានជាព្រះអាទិត្យមានពណ៌លឿង ហេតុអ្វីបានជាផ្កាយមានពណ៌ស? ព្រមទាំងសំណួរផ្សេងៗទៀតរាប់មិនអស់។ ដោយតាម​រយៈវិទ្យាសាស្ត្រ យើងអាចបកស្រាយសំណួរទាំងអស់នោះបាន ហើយដឹងអំពីចំណេះដឹងជាច្រើនអំពីបរិស្ថានជុំវិញខ្លួនរបស់យើង សត្វ ទីអវកាស និងភពផែនដីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានចំណេះដឹងមួយចំនួនដែលប្លែក ដែលមនុស្សភាគច្រើនមិនបានដឹង។ 

មិនបាច់និយាយច្រើន​ យើងមកអាចចំណេះដឹងប្លែកៗពីវិទ្យាសាស្ត្រនិងសត្វដូចខាងក្រោមនេះទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. ពេលយើងកណ្តាស់ វាអាចធ្វើដំណើរបាន100ម៉ាយ៍ក្នុងមួយម៉ោង (160km/h)។

2. អ្នកវិទ្យាសាស្ត្រជឿថា មានភ្លៀងធ្លាក់ជាគ្រាប់ពេជ្រនៅលើភពសៅរ៍ និងភពព្រហស្បតិ៍។

3. ស្បែករបស់ខ្លាឃ្មុំតំបន់ប៉ូលមានពណ៌ខ្មៅ (ហើយរោមរបស់វាមានសភាពថ្លា)។

4. ខ្យងមានធ្មេញរាប់ពាន់។

5. សត្វឆ្មាមិនអាចដឹងរសជាតិផ្អែមបានទេ។

6. ព្រះអាទិត្យគឺធំជាងផែនដីជាង100ដង។

7. បេះដូងរបស់បង្គាគឺស្ថិតនៅក្នុងក្បាលរបស់វា។ 

8. សត្វមឹក Octopus មានឈាមពណ៌ខៀវ។

9. មិនមានខ្យល់ទេ នៅលើឋានព្រះចន្ទទេ។

10. លាមកដែលដំរីអាហ្រ្វិកមួយក្បាលជុះក្នុងរយៈពេល7ម៉ោង មានទម្ងន់ធ្ងន់ជាងមនុស្សពេញវ័យទៅទៀត។

11.  កាហ្វេលាមកដំរី គឺជាកាហ្វេថ្លៃជាងគេបំផុតនៅលើពិភពលោក។ ដំបូងគ្រាប់កាហ្វេត្រូវយកឱ្យសត្វដំរីស៊ី បន្ទាប់មកពេលរំលាយក្នុងពោះហើយដំរីក៏ជុះវាមកវិញ។ គ្រាប់កាហ្វេទាំងនោះត្រូវបានគេយកចេញពីលាមកវា រួចយកទៅលាង និងលីង ជាលទ្ធផលវាក្លាយជាកាហ្វេដែលអាចដាក់លក់បាន។

គ្រាប់កាហ្វេ
រូបភាព

12. មនុស្សមិនត្រឹមតែមានស្នាមម្រាមដៃខុសៗគ្នាប៉ុណ្ណោះទេ។ តែយើងម្នាក់ៗក៏មានស្នាមអណ្តាត ឬ tongue print ខុសៗគ្នាផងដែរ។

13. រន្ទះអាចក្តៅជាងផ្ទៃព្រះអាទិត្យ5ដង។

14. ក្នុងមួយជីវិត មនុស្សម្នាក់អាចដើរជុំវិញផែនដីទាំងមូលបានដល់ទៅប្រាំដង។  

15. ត្រីអាចក្អកបាន (ប៉ុន្តែមិនអាចកណ្តាស់ ឬយំទេ)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]