ភ្នំពេញ៖ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានចូលរួមចំណែកគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ 

ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានចូលរួមបរិច្ចាគថវិកាចំនួន ៤០លានរៀល ម៉ាស់ការពារចំនួន ៥ម៉ឺនម៉ាស់ ព្រមទាំងទឹកសុទ្ធចំនួន ១២,០០០ដប ទៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពប្រគល់សម្ភារៈបរិច្ចាគ​

ស្របទៅនឹងការអនុវត្ត នូវទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម (CSR) ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាល ដើម្បីពង្រីកនូវធនធានរបស់ពួកគេ ដើម្បីឲ្យការបម្រើប្រជាពលរដ្ឋមានភាពប្រសើរឡើង ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង ទៅផលប៉ះពាល់នៃវីរុសកូវីដ-១៩ ដែលក្នុងពេលថ្មីៗនេះ វីរុសនេះបានឆ្លងរាតត្បាតនៅក្នុងទីក្រុង ក៏ដូចជាបណ្តាខេត្តមួយចំនួន។ អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ​៦១៦ ករណីនៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកម្ល៉េះ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖

ប្រសាសន៍ឯកឧត្តម ឃួង ស្រេង

ឯកឧត្តមបន្តថា៖

  ប្រសាសន៍ឯកឧត្តម ឃួង ស្រេង
  សកម្មភាពប្រគល់សម្ភារៈបរិច្ចាគ​

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានឲ្យដឹងថា ការផ្ទុះឡើងនៃកូវីដ-១៩ បានក្លាយជាបញ្ហាប្រឈមដែលមិនធ្លាប់មាន សម្រាប់យើងទាំងអស់គ្នា។ យើងទាំងអស់គ្នា គួរតែរួមគ្នាហើយប្រយុទ្ធប្រឆាំងនឹងឧបសគ្គនេះ។ យើងប្តេជ្ញាគាំទ្រអាជ្ញាធរមូលដ្ឋានក្នុងពេលវេលាដ៏សំខាន់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោក សុធារ័ត្ន បន្តថា៖

ប្រសាសន៍លោក សុធារ័ត្ន

លោកបន្ថែមថា៖

  ប្រសាសន៍លោក សុធារ័ត្ន
សកម្មភាពប្រគល់សម្ភារៈបរិច្ចាគ​
សកម្មភាពប្រគល់សម្ភារៈបរិច្ចាគ​
សកម្មភាពប្រគល់សម្ភារៈបរិច្ចាគ​
សកម្មភាពប្រគល់សម្ភារៈបរិច្ចាគ​
លិខិតថ្លៃងអំណរគុណ

* ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)      

ចាប់តាំងពីឆ្នាំ ២០១២  ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។

ស៊ីប៊ីស៊ី ​ជួយដល់​អតិថិជន និង សមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការគ្រប់គ្រង​​​ហានិភ័យ និង ធ្វើការ​សម្រេច​​ចិត្ត​​បាន​ឆាប់​រហ័ស។​ តាមរយៈ​​ការប្រើប្រាស់​​ផលិតផល ឧបករណ៍​របាយ​​​​ការណ៍​​​ឥណទាន យើង​ជម្រុញ​​ការ​​យល់​ដឹង​​​អំពី​​​អតិថិជន​​​ទូទៅ ទីផ្សារ និង សេដ្ឋកិច្ច។ យើង​ជួយ​​​ស្ថាប័ន​​​ជាសមាជិក ​ក្នុងការស្វែង​យល់​​​ពីអតិថិជន​​​​របស់​​ស្ថាប័ន​​នោះ និង​កសាង​​​​​ទំនាក់​​ទំនង​​​​កាន់​តែ​​​​​ប្រសើរ​​​ឡើង​ជាមួយ​អតិថិ​ជន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]