ថៃ៖ Namfon Kullanut គឺជាតារាសម្ដែងជើងចាស់ម្នាក់ ដែលមានទេពកោសល្យគ្រប់ផ្នែកសម្ដែងធ្វើទាំងម្ដាយផង ឈ្នានីស ឆ្នាសកាច និងតួស្លូតក៏បាន ។ បច្ចុប្បន្ននាងមានវ័យជ្រេបន្តិចហើយ ក្នុងនោះផងដែរ Namfon ក៏មានស្វាមីបង្កើតជាគ្រួសារមួយដ៏កក់ក្ដៅមួយផងដែរ។

Namfon Kullanut
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងរយ:ពេលថ្មីៗនេះNamfon បានអញ្ជើញឱ្យចូលរួមក្នុង កម្មវិធី Club friday show ដែលរៀបចំដោយ CHANGE2561 ដែលក្នុងនោះអ្នកនាងបានរៀបរាប់អំពីជីវិតផ្ទាល់ខ្លួន និង ជាពិសេស រឿងរ៉ាវ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនោះគឺអ្នកនាងបានបង្ហើបពី រឿងរ៉ាវជីវីតស្នេហាដំបូងរបស់នាងក្នុងរង្វង់សិល្ប:ដូចគ្នា។

Namfon Kullanut

ដោយពេលនោះNamfon បានផ្ដើមស្នេហាគ្រាដំបូងរបស់នាងជាមួយនិងបុរសម្នាក់ដែលធ្វើការជាមួយគ្នាដោយការលួចលាក់គ្មានអ្នកណាដឹង អស់រយ:ពេល៨ ខែទើបបែកគ្នា ហើយការបែកគ្នានោះផ្តើមចេញពីខាងប្រុស ពោលពាក្យថា ពួកយើងបែកគ្នាទៅ ដោយមូលហេតុពិតគេមានអ្នកថ្មី រឿងនោះធ្វើឱ្យនាងឈឺចាប់ខ្លាំងណាស់នៅពេលនោះ ហើយបុរសម្នាក់នោះ អ្នកនាងក៏មិនបញ្ចេញឈ្មោះដែល ។ លុះបន្ទាប់មកទៀត Namfon ក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហានិង បុរសម្នាក់ទៀតដែលគេមានអាយុតិចជាងនាង ទើបនិងចូលក្នុងរង្វង់សិល្ប:ដែល ប៉ុន្តែគេមានភាពល្បីខ្លាំងណាស់ ។ចុងក្រោយស្នេហានេះក៏ត្រូវបានបញ្ចប់ដូចមុន ដោយគេប្រាប់មកកាន់នាងថា យើងបែកគ្នាទៅ ។

Namfon Kullanut

ស្នេហាបន្តបន្ទាប់មកទៀតនៅតែធ្វើឱ្យនាងឈឺចាប់ដដែល ទាំងនេះបានធ្វើឱ្យម្ដាយអ្នកនាងព្រួយបារម្ភពីកូនទាំងដែលគាត់មានជម្ងឺប្រចាំកាយ ក៏ព្រោះចង់ឃើញកូនមានសុភមង្គលនិងមានជីវិតគ្រួសារល្អ ដូចគេ។ រឿងទាំងអស់នេះហើយដែលធ្វើឱ្យនាងតែងតែចេញទៅក្រៅប្រទេសជាញឹកញាប់ព្រោះតែមិនសប្បាយចិត្ត និងចង់ទៅលំហែអារម្មណ៍ខ្លះ ។

 តែចុងក្រោយ Namfonក៏រកឃើញដៃគូជីវិត យ៉ាងសាកសមនិងបង្កើតជាគ្រួសារយ៉ាងផ្អែមល្ហែមនិងមានសុភមង្គល៕​

ចង់ដឹងច្បាស់ទៅមើលរូបភាពទាំងអស់គ្នា៖

Namfon Kullanut
Namfon Kullanut និងកូនស្រី
Namfon kullanutនិងស្វាមិ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]